កម្មវិធីពន្លឿនទេសចរណ៍វៀតណាមនៅប្រទេសស្វ៊ីស

(VOVWORLD) -នាថ្ងៃទី ២០ ខែមិថុនា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្វ៊ីសបានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅ Zurich ដែលជាមជ្ឈម ណ្ឌលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួរមុខនៅប្រទេសស្វ៊ីសភាគឦសាន។

កម្មវិធីនេះបានទាក់ទាញការចូលរួមនិងការយកចិត្តទុកដាក់ពីតំណាងសហគ្រាសធ្វើដំណើរទេសចរណ៍របស់ប្រទេសស្វ៊ីសនិងតំបន់អាស៊ីចំនួនជាង ១០០ អង្គភាពក្នុងនោះមានប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស្វ៊ីស លោក Pham Hai Bang ក៏អញ្ជើញចូលរួមពិធីនេះដែរ។ ថ្លែងមតិក្នុង ពិធីនេះប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Nguyen Van Tuan បានអះអាងថាវៀតណាមត្រូវបានគេស្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រដូច ជាមានកន្លែងទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិ ដោយហមានភាពសម្បូរបែបអំពីធម្មជាតិ វប្បធម៌ និងប្រជាជនមានភាពរួសរាយ រាក់ទាក់ផងដែរ។ ប្រទេសស្វីសត្រូវបានកំណត់ជាទីផ្សាដែលមានប្រភពភ្ញៀវ ទេសចរសក្តានុភាពរបស់វៀតណាមនៅអឺរ៉ុប។ ឆ្នាំ២០១៧វៀតណាមបានទទួលភ្ញៀវ ទេសចរជនជាតិស្វ៊ីសចំនួនជាង ៣៣.០០០ នាក់ កើនឡើង ៥% បើ ធៀបទៅនឹងរយៈពេលនៅឆ្នាំ២០១៦។

ក្នុងឱកាសនេះតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឧទ្ទេសនាមអំពី ផែនការអភិវឌ្ឍន៍នៅទីផ្សារអឺរ៉ុប ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ Edelweiss Air (ប្រទេសស្វ៊ីស) ក៏បានចែករំលែកអំពីការបើកជើងហោះហើរត្រង់ពីទីក្រុង Zurich ទៅកាន់ទីក្រុងហូជីមិញនាខែវិច្ឆិកាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ