កូរ៉េខាងជើងព្រមានធ្វើការសាកល្បងគ្រប់បែក H លើសមុទ្រប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី ២២ កញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានចាត់ទុកថា៖ ប្រទេសនេះអាចធ្វើកាសាកល្បងគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន (គ្រាប់បែក H) ដែលមានកំលាំងបំផ្លាញចោលខ្លាំងបំផុតលើសមុទ្រប៉ាស៊ីហ្វិកសំដៅបង្ហាញប្រតិកម្មនៅកំរិតខ្ពស់បំផុយចំពោះអាមេរិក។ 
កូរ៉េខាងជើងព្រមានធ្វើការសាកល្បងគ្រប់បែក H លើសមុទ្រប៉ាស៊ីហ្វិក - ảnh 1 កូរ៉េខាងជើងព្រមានធ្វើការសាកល្បងគ្រប់បែក H លើសមុទ្រប៉ាស៊ីហ្វិក

(VOVworld) – នាថ្ងៃទី ២២ កញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានចាត់ទុកថា៖ ប្រទេសនេះអាចធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន (គ្រាប់បែក H) ដែលមានកំលាំងបំផ្លាញចោលខ្លាំងបំផុតលើសមុទ្រប៉ាស៊ីហ្វិកសំដៅបង្ហាញប្រតិកម្មនៅកំរិតខ្ពស់បំផុយចំពោះអាមេរិក។ សេចក្តីប្រកាសពោលខាងលើត្រូវបានលោក Ri Yong-Ho នាំចេញបន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសនេះលោក Kim Jong Un បានឲ្យដឹងថា៖ លោកកំពុងពិចារណាការតបតវិញយ៉ាងខ្លាំងបំផុតចំពោះសេចក្តីព្រមានរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង New York អាមេរិក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-Ho បានអះអាងថា៖ នេះអាចជាការធ្វើសាកល្បងគ្រាប់បែក H ទ្រង់ទ្រាយធំបំផុតលើសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែ មិនទាន់ច្បាស់លាស់ថា៖ ថ្នាក់ដឹកនាំ Kim Jong Un នឹងចេញបទបញ្ជាអនុវត្តយ៉ាងម៉េចនៅឡើយ។ មុននេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងបានអះអាងថា៖ ពាក្យសំដីគំរាមកំហែងរបស់ប្រធានាធិបតី អាមេរិក លោក Trump ធ្វើឲ្យជឿជាក់ថា៖ កម្មវិធីនុយក្លែអ៊ែររបស់ព្យុងយ៉ាងគឺជា កំណាត់ផ្លូវត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ