កូរ៉េខាងជើងរិះគន់ការធ្វើសម្មយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូងនៅសន្និសីទ នាវាចរណ៍នៅ Bali ឥណ្ឌូណេស៊ី

(VOVWORLD) - អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី លោក Gig Sipasulta នាថ្ងៃទី ២៤ សីហា បានឲ្យដឹងថា៖ ប្រទេសកូរ៉េខាងជើងបានឆ្លៀតយកសន្និសីទ សន្តិសុខនាវារចរណ៍អន្តរជាតិលើកទី ៣ នៅកោះ Bali ឥណ្ឌូណេស៊ី ដើម្បីថ្កោលទោសការធ្វើសម្មយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង «អ្នកការពារសេរីភាព Ulchi» (UFG)  ដែលអូសបន្លាយក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២១ សីហា នៅកូរ៉េខាងត្បូង។ 
កូរ៉េខាងជើងរិះគន់ការធ្វើសម្មយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូងនៅសន្និសីទ នាវាចរណ៍នៅ Bali ឥណ្ឌូណេស៊ី - ảnh 1 កូរ៉េខាងជើងរិះគន់ការធ្វើសម្មយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូងនៅសន្និសីទ នាវាចរណ៍នៅ Bali ឥណ្ឌូណេស៊ី

(VOVworld) – អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី លោក Gig Sipasulta នាថ្ងៃទី ២៤ សីហា បានឲ្យដឹងថា៖ ប្រទេសកូរ៉េខាងជើងបានឆ្លៀតយកសន្និសីទ សន្តិសុខនាវារចរណ៍អន្តរជាតិលើកទី ៣ នៅកោះ Bali ឥណ្ឌូណេស៊ី ដើម្បីថ្កោលទោសការធ្វើសម្មយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង «អ្នកការពារសេរីភាព Ulchi» (UFG)  ដែលអូសបន្លាយក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២១ សីហា នៅកូរ៉េខាងត្បូង។ មេបញ្ជាការរងកងទ័ពជើងទឹកកូរ៉េ ខាងជើង លោក Ri Su Gyong បានរិះគន់បន្ទាប់ពីបញ្ជាការកងនាវាចម្បាំង ទី ៧ ឧត្តមនារីទោ Phillip Sawyer ថ្លែងបទសន្ទរកថា។ ក្រៅពីនោះ លោក Ri Su Gyong ក៏បានចោទប្រកាន់បណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាអង់គ្លេសនិងអូស្ត្រាលី ហើយព្រមានថា៖ ប្រទេសនេះនឹងប្រឈមមុខនឹងផលវិបាកដ៏ខ្លោចផ្សា មួយ។ ក្នុង ពេលនោះ អង្គសន្និសីទមួយរូបបានឲ្យដឹងថា៖ ឧត្តមនារីទោ Phillip Sawyer បានអះអាងថា បណ្ដាសកម្មភាពយោធារបស់អាមេរិកដោយឈរលើច្បាប់អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ