កូរ៉េខាងត្បូង៖ក្រុមរដ្ឋអាជ្ញាពិសេសស្នើឲ្យចាប់ខ្លួនអតីតប្រធានាធិបតីលោកស្រី Park Geun-hye

កូរ៉េខាងត្បូង៖ក្រុមរដ្ឋអាជ្ញាពិសេសស្នើឲ្យចាប់ខ្លួនអតីតប្រធានាធិបតីលោកស្រី Park Geun-hye - ảnh 1
លោកស្រី Park Geun-hye ចាកចេញពីការិយាល័យព្រះរដ្ឋអាជ្ញាខ័ណ្ឌមជ្ឈមណ្ឌលសេអ៊ូលនាថ្ងៃទី២២ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៧ មិនា ក្រុមរដ្ឋអាជ្ញាពិសេសទទួលបន្ទុកការស៊ើប
អង្កេតរឿងអាស្រូវខាងនយោបាយទាក់ទិនដល់ប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី Park Geun-hye និងមិត្តភក្ដិជិតស្និទ្ធគឺលោកស្រី Choi Soon-sil នោះ បាន
សុំដីការ ចាប់ខ្លួនលោកស្រី Park ដោយសារជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់
ពីអំពើ ពុករលួយដែលបណ្ដាលឲ្យលោកស្រីរូបនេះត្រូវទម្លាក់ពីតំណែង។លោកស្រី
 Park ត្រូវចោទប្រកាន់ពីបទសរុបចំនួន១៣ ក្នុងនោះមានអំពើពុករលួយ រំលោភ
បំពានអំណាច និងបែកធ្លាយការសម្ងាត់ជាតិជាដើម។គេចោទប្រកាន់លោកស្រី
Park ដោយបានទុកឲ្យលោកស្រី Choi ធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការរដ្ឋហើយទាញ
យកប្រយោជន៍តាមរយៈទំនាក់ទំនងជាមួយប្រធានាធិបតីលោកស្រីរូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ