កូរ៉េខាងត្បូង៖បន្តកើតមានឡើងបាតុកម្មប្រឆាំងជំទាស់និងគាំទ្រប្រធានាធិបតីលោកស្រី Park Geun-hye

កូរ៉េខាងត្បូង៖បន្តកើតមានឡើងបាតុកម្មប្រឆាំងជំទាស់និងគាំទ្រប្រធានាធិបតីលោកស្រី Park Geun-hye - ảnh 1
បាតុករប្រឆាំងជំទាស់លោកស្រី Park (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២១ មករា មនុស្សរាប់ហ្មឺននាក់បានធ្វើបាតុកម្មនៅវិថីធំៗ
របស់រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយសំណូមពរឲ្យប្រធានាធិបតី
លោកស្រី Park Geun-hye ជាអ្នកដែលកំពុងត្រូវផ្អាកពីបេសកកម្មជាបណ្ដោះអាន្ន
នោះ លាលែងពីតំណែង។ក្រុមបាតុករក៏សំណូមពរឲ្យស្ថាប័នសមត្ថកិច្ចជំរុញខ្លាំង
នូវការស៊ើបអង្កេតអំពីការជាប់ពាក់ព័ន្ធរបស់អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung
 Electronics លោក Lee Jae-yong ក្នុងរឿងអាស្រូវខាងនយោបាយធំ បំផុតនៅប្រទេស
នេះផងដែរ។ក្នុងពេលនោះ​ករណីបាតុកម្មមួយទៀតសំដៅគាំទ្រលោកស្រី Park
Geun-hye ក៏បានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូលដោយមានការ ចូលរួមរបស់មនុស្ស
ចំនួន១ហ្មឺននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ