កូរ៉េខាងត្បូងអនុម័តលើកញ្ចប់ឧបត្ថម្ភមនុស្សធម៌ចំនួន៨លានដុល្លាអាមេរិកជូនចំពោះកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី២១ កញ្ញា កូរ៉េខាងត្បូងបានអនុម័តលើផែនការផ្ដល់ជំនួយ ឧបត្ថម្ភមនុស្សធម៌ក្នុងតំលៃ៨លានដុល្លាអាមេរិកជូនចំពោះកូរ៉េខាងជើង តាម រយៈស្ថាប័ននានារបស់អ.ស.ប។ 
កូរ៉េខាងត្បូងអនុម័តលើកញ្ចប់ឧបត្ថម្ភមនុស្សធម៌ចំនួន៨លានដុល្លាអាមេរិកជូនចំពោះកូរ៉េខាងជើង - ảnh 1 អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Baek Tae-hyun ថ្លែងមតិនៅក្រុងសេអ៊ូលកាលពីថ្ងៃទី១៤ កញ្ញា (រូបថត៖ Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី២១ កញ្ញា កូរ៉េខាងត្បូងបានអនុម័តលើផែនការផ្ដល់ជំនួយ ឧបត្ថម្ភមនុស្សធម៌ក្នុងតំលៃ៨លានដុល្លាអាមេរិកជូនចំពោះកូរ៉េខាងជើង តាម រយៈស្ថាប័ននានារបស់អ.ស.ប។ កញ្ចប់ប្រាក់នេះគឺសំដៅជួយឧបត្ថម្ភទារកនិង នារីមានផ្ទៃពោះនៅកូរ៉េខាងជើង ដែលកំពុងប្រឈមមុខជាមួយនឹងវិបត្តិ មនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ ជាក់ស្ដែងគឺ សេអ៊ូលនឹងបញ្ជូនផលិតផលអាហារូបត្ថម្ភក្នុង តំលៃ៤លាន៥សែនដុល្លាចំពោះក្រុមមុខសញ្ញានេះតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងថ្នាំឱសថច្រើនប្រភេទក្នុងតំលៃ៣លាន៥សែនដុល្លាតាម រយៈមូលនិធិកុមារអ.ស.ប (UNICEF)។ ប៉ុន្តែ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹង ពិចារណាលើពេលវេលាអនុវត្តផែនការនេះ ក្រោយពីពិនិត្យមើលលើកត្តាសំខាន់ ជាច្រើនក្នុងនោះមានស្ថានភាពអន្តរកូរ៉េទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ