ការងារត្រួតពិនិត្យរៀបចំការបោះឆ្នោតនៅតំបន់នានាក្នុងទូទាំងប្រទេស

ការងារត្រួតពិនិត្យរៀបចំការបោះឆ្នោតនៅតំបន់នានាក្នុងទូទាំងប្រទេស - ảnh 1
ការងារត្រួតពិនិត្យរៀបចំការបោះឆ្នោតនៅតំបន់នានាក្នុងទូទាំងប្រទេស (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ ឧសភា ក្រុមត្រួតពិនិត្យនៃគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភានិង ក្រុមប្រឹក្សារជាតិរៀបចំការបោះឆ្នោតដឹកនាំដោយអនុប្រធានរដ្ឋស
ភាវៀតណាម លោក Uong Chu Luu បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc
Trang ភាគខាងត្បូងវៀតណាមដើម្បីត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតនៅ
ទីនេះ។​ អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះ​ការ
អនុវត្តដ៏ត្រឹមត្រូវនិងទាន់ពេលវេលាការងាររៀបចំបោះឆ្នោតក្នុងតំបន់ហើយស្នើរ
ឲ្យខេត្តបន្តរក្សាសណ្តាប់ធ្នាប់សង្គមមុននិងក្រោយការបោះឆ្នោត។ នារសៀលថ្ងៃ
ដដែល នៅស្រុក Duc Hoa ខេត្ត Long An ភាគខាងត្បូងវៀតណាម ក្រុមឃ្លាំមើល
និងត្រួតពិនិត្យតរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងក្រុមប្រឹក្សារជាតិ
រៀបចំការបោះឆ្នោតដឹកនាំដោយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាម លោក Nguyen Van
 Giau បានជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Long An
អំពីស្ថានភាពរៀបចំការបោះឆ្នោតសមាជិកសភា នីតិកាលទី ១៤ និងក្រមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ