ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមគឺជាកំលាំងចលករសំរាប់វិស័យសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក

(VOVWORLD) - សិក្ខាសាលា "ជំនះពុះពារលើផលវិបាកនៃសង្គ្រាម - មាគ៌ានៃការផ្សះផ្សារនិងសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងអាមេរិក" បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមីនានៅទីក្រុងវ៉ាស៊ីនតោនប្រទេសអាមេរិក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយគណៈកម្មការបញ្ជាណែនាំជាតិស្តីពីការជំនះពុះពារលើផលវិបាកគ្រាប់មីន និងជាតិគីមីពុលក្រោយសម័យសង្គ្រាម (ឬហៅថាគណៈកម្មការបញ្ជាណែនាំ 701) និងវិទ្យាស្ថានសន្តិភាព   អាមេរិក (USIP)។
ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមគឺជាកំលាំងចលករសំរាប់វិស័យសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក - ảnh 1 សិក្ខាសាលា "ជំនះពុះពារលើផលវិបាកនៃសង្គ្រាម - មាគ៌ានៃការផ្សះផ្សារនិងសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងអាមេរិក" 

បទអន្តរគមន៍នានារបស់វៀតណាមនៅក្នុងសិក្ខាសាលា បានបញ្ជាក់ពីការជំនះពុះពារលើផលវិបាកសង្គ្រាមក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម (MIA)។ ទាំងនេះគឺជាខ្លឹមសារដែលបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមផ្តោតការយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយអាមេរិក។ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មការបញ្ជាណែនាំ 701 បានមានប្រសាសន៍ថា៖   "មានវិធានការជាច្រើនដើម្បីកសាងជំនឿទុកចិត្ត ក្នុងនោះមានការជំនះពុះពារលើផលវិបាកសង្គ្រាម។ ក៏ប៉ុន្តែ ការជំនះពុះពារលើផលវិបាកសង្គ្រាមក៏ឆ្លុះបញ្ចាំងពីការដែលយើងមានបំណងចង់បង្កើនទំនាក់ទំនងសមភាព មិត្តភាពនិងមានផលប្រយោជន៍ទៅវិញទៅមកជាមួយអាមេរិកផងដែរ។ ផ្ទុយនេះទៅវិញ អាមេរិកក៏មើលឃើញថា វៀតណាមជាដៃគូគួរឱ្យទុកចិត្តផងដែរ"។

            ក្នុងសុន្ទរកថារបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Patrick Leahy បានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងបន្តអនុវត្ដការសន្យាដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាព ព្រមទាំងប្រកាសថាអាមេរិកនិងផ្តល់ថវិកាដល់ជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅវៀតណាម៖ "យើងម្នាក់ៗដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមសុទ្ធតែមានការចងចាំអនុស្សាវរីយ៍ ចំណាប់អារម្មណ៍និងគំនិតដោយឡែករបស់ខ្លួន។ ចំពោះខ្ញុំ គ្មានអ្វីដែលបញ្ជាក់ពីសង្រ្គាមអយុត្តិធម៌ដូចនេះទេ ក៏ដូចជាការបំផ្លិចបំផ្លាញនិងការឈឺចាប់ដែលវាបណ្តាលឱ្យយើងផងដែរ។ ប៉ុន្តែយើងអាចមានមោទនភាពអំពីរបៀបដែលប្រទេសយើងទាំងពីរបានរួមគ្នាយកឈ្នះលើផលវិបាកនៃសោកនាដកម្មនោះ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ