ការដង្ហែរក្បួនប្រឆាំងជំទាសនឹងសម្ព័ន្ធក្រុមហ៊ុន Monsanto នៅប្រទេសបារាំង

(VOVWORLD) -  នាថ្ងៃទី ១៨ ខែឧសភា ប្រជាជនរាប់ពាន់នាក់នៅទីក្រុងធំៗនៃប្រទេសបារាំងចំនួន ៤០ បានចូលរួមការធ្វើដង្ហែរក្បួន ដើម្បីប្រឆាំងជំទាស់សម្ព័ន្ធក្រុមហ៊ុនអាមេរិក Monsanto ។
ការដង្ហែរក្បួនប្រឆាំងជំទាសនឹងសម្ព័ន្ធក្រុមហ៊ុន Monsanto នៅប្រទេសបារាំង - ảnh 1 ប្រជាជនរាប់ពាន់នាក់ធ្វើដង្ហែរក្បួននៅប្ររាំង

ក្រុមហ៊ុនផលិតកម្មនេះកំពុងលក់ថ្នាំកំចាត់ស្មៅក្លែងក្លាយដែលផ្ទុកសារជាតិ glyphosate ដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាមានហានិភ័យបង្កជំងឺមហារីកចំពោះអ្នកប្រើប្រាក់។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់អ្នកជំនាញផ្នែកបរិស្ថាន និងមេដឹកនាំគណបក្សនយោបាយរបស់បារាំងនាមួយសប្តាហ៍មុនការបោះឆ្នោតសភាអឺរ៉ុប។ បេក្ខជនជាច្រើននៃការបោះឆ្នោតនេះបានប្រកាសយ៉ាងម៉ឺងម៉ាត់ថានឹងបញ្ឈប់សកម្មភាពចលនាតាមរបៀងរបស់      សម្ព័ន្ធក្រុមហ៊ុន Monsanto នៅគ្រប់ស្ថាប័នសំខាន់ៗរបស់អឺរ៉ុបនៅទីក្រុងប៊្រុច     សែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ