ករណីគ្រោះថ្នាក់យន្តហោះពីរនៅអេត្យូពី និងឥណ្ឌូនេស៊ីមានភាពស្រដៀងគ្នា

(VOVWORLD) - នាថ្ងៃទី១៧ខែមិនា រដ្ឋមន្ត្រី គមនាគមន៍ អេត្យូពី លោកស្រី Dagmawit Moges បានឲ្យដឹងថា រាល់ទិន្នន័យប្រអប់ខ្មៅបានបង្ហាញឲ្យឃើញថាមានភាពស្រដៀងគ្នាយ៉ាងច្បាស់រវាងករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines កាលពីសប្ដាហ៍មុន និងករណីរបស់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលធ្លាក់នៅឥណ្ឌូណេស៊ីកាលពីខែតុលាឆ្នាំ ២០១៨ ។
ករណីគ្រោះថ្នាក់យន្តហោះពីរនៅអេត្យូពី និងឥណ្ឌូនេស៊ីមានភាពស្រដៀងគ្នា - ảnh 1 ទិដ្ឋការនៃករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines 

ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោកស្រី Dagmawit Moges បានឲ្យដឹងថា ភាពស្រដៀងគ្នាយ៉ាងច្បាស់លាស់ត្រូវបានកត់ទុករវាងជើងហោះហើរលេខ 302 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី និងជើងហោះហើរលេខ 610 របស់ក្រុមហ៊ុន Lion Air ហើយនេះគឺជាបញ្ហាដែលលើកយកមកស្រាវជ្រាវបន្ថែមទៀតនៅក្នុងការស៊ើបអង្កេតផងដែរ។ លោកស្រី Dagmawit Moges ក៏បានឲ្យដឹងថាមានរបាយការណ៍បឋមមួយនៃការធ្លាក់យន្តហោះអេត្យូពី កាលពីសប្តាហ៍មុនដែលបណ្តាលឲ្យមនុស្ស ចំនួន ១៥៧ នាក់ស្លាប់នោះ នឹងត្រូវបានប្រកាសក្នុងរយៈពេល ៣០ ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ