ករណីធ្វើរដ្ឋប្រហារនៅទួរគី៖ប្រធានាធិបតីលោក Erdogan សន្យាកែទម្រង់កង កម្លាំងប្រដាប់អាវុធ

ករណីធ្វើរដ្ឋប្រហារនៅទួរគី៖ប្រធានាធិបតីលោក Erdogan សន្យាកែទម្រង់កង កម្លាំងប្រដាប់អាវុធ - ảnh 1
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានីអង់ការ៉ានាថ្ងៃទី២០ កក្កដា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២១ កក្កដា ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Reuters
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលស្គាល់ថា ការធ្វើរដ្ឋប្រហារ
មិនសំរេចជោគជ័យកាលពីសប្ដាហ៍មុនបានសរឲ្យឃើញនូវកង្វះខាតដ៏ធំក្នុងការងារ
ស៊ើបការណ៍សម្ងាត់ ហើយសន្យាថា នឹងកែទម្រង់កងកម្លាំងប្រដាប់អាវុធនៃប្រទេស
នេះ។លោក Erdogan បានលើកច្បាស់ថា​ ការធ្វើរដ្ឋប្រហារនេះ បានក្លាយទៅជា
មេរៀនចំពោះកងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះ។ក្រោយពីព្រឹត្តិការណ៍នេះ
កងទ័ពទួរគីត្រូវការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
នាថ្ងៃដដែល ពលរដ្ឋរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុង Istanbul ដើម្បី
ប្រឆាំងជំទាស់ការធ្វើរដ្ឋប្រហារសំដៅផ្ដួលរលំប្រធានាធិបតីលោក Erdogan កាលពី
សប្ដាហ៍មុន។ក្រោយពីការធ្វើរដ្ឋប្រហារនេះត្រូវបានបំផ្លាញ លោក Erdogan តែងតែ
អំពាវនាវឲ្យប្រជាពលរដ្ឋទួរគីធ្វើបាតុកម្មសំដៅថ្កោលទោស ការធ្វើរដ្ឋប្រហារ
ព្រមទាំងទប់ស្កាត់លទ្ធភាពកើតមានឡើងការធ្វើរដ្ឋប្រហារផ្សេង ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ