ការធ្វើដំណើរទេសចរណ៍តាមអនឡាញនៅវៀតណាម - ត្រូវការអង្គភាពអាជីវកម្មធ្វើដំណើរទេសចរណ៍ជម្រុញការផ្ទេរប្តូរឌីជីថល

(VOVWORLD) - ទេសចរណ៍តាមអនឡាញ បានរួមវិភាគទានប្រមាណ ៥,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ក៏ប៉ុន្តែយោងតាមការវាយតម្លៃរបស់សមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមថា ទីផ្សារទេសចរណ៍អនឡាញនៅតែមានសក្តានុភាពជាច្រើនដោយមិនគួរតែទុកទំនេរនៅឡើយ។
ការធ្វើដំណើរទេសចរណ៍តាមអនឡាញនៅវៀតណាម - ត្រូវការអង្គភាពអាជីវកម្មធ្វើដំណើរទេសចរណ៍ជម្រុញការផ្ទេរប្តូរឌីជីថល - ảnh 1 សិន្និសីទស្តីពីទិវាទេសចរណ៍អនឡាញឆ្នាំ២០១៩ 

វិស័យទេសចរណ៍តាមអនឡាញនៅវៀតណាមនាឆ្នាំ ២០១៨  សម្រេចបាន ៣,៥ ពាន់លានដុល្លាធអាមេរិក កើនឡើង ១៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ក៏ប៉ុន្តែនៅតែមិនទាន់សក្តិសមនឹងសក្តានុភាពនោះទេ។ លោក Vu The Binh អនុប្រធានសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

« យើងត្រូវបន្តវិនិយោគលើមូលដ្ឋានឌីជីថល ពីព្រោះនាបច្ចុប្បន្ននៅមានគោលដៅទេសចរណ៍ជាច្រើនដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរយៈឌីជី      ថលនោះឡើយ។ ទី២គឺការជំនះពុះពារលើជំនាញនៃការអនុវត្តប្រព័ន្ធឌីជីថលនិងការគ្រប់គ្រងទិន្នន័យនៅលើអ៊ីនធឺណិត។ សហគ្រាសនានាត្រូវតែអនុវត្តការងារនេះឲ្យបាន ហើយយើងអាចទាក់ទងនឹងការធ្វើដំណើរទេសចរណ៍តាមអនឡាញបានល្អ។ ទី៣ គឺត្រូវវិនិយោគលើការផ្លាស់ប្តូរទិន្នន័យ ដោយទាមទារឲ្យទិន្នន័យដែលយើងបង្ហោះឡើងត្រូវតែធ្វើបច្ចុប្បន្នភាពជាថ្មី ព្រមទាំងត្រូវបញ្ចូលបន្ថែមទិន្នន័យផ្សេងទៀតដើម្បីធ្វើឱ្យវាមានភាពសម្បូរបែបជាច្រើនផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ