ការបោះឆ្នោតនៅអូស្ត្រាលី - នាយករដ្ឋមន្ត្រីលោក Scott Morrison ទទួលបានជ័យជំនះដ៏ "អស្ចារ្យ"

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានសរសើរជ័យជំនះ "ដ៏អស្ចារ្យ" របស់ខ្លួននៅក្នុងការបោះឆ្នោតសហរដ្ឋអូស្រ្តាលីដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនេះ ក្នុងនោះសម្ព័ន្ធភាពគណបក្សអភិរក្សសេរីជាតិដែលកាន់អំណាចរបស់លោកបានទទួលជ័យជំនះដោយចៃដន្យ។
ការបោះឆ្នោតនៅអូស្ត្រាលី - នាយករដ្ឋមន្ត្រីលោក Scott Morrison ទទួលបានជ័យជំនះដ៏  នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison 

លោក Scott Morrison តែងតែជឿជាក់លើអ្វីៗដែលមិននឹងស្មានដល់ ហើយជ័យជំនះនេះគឺសម្រាប់ "ប្រជាជនអូស្ត្រាលី" ដែលបានគាំទ្រសម្ព័ន្ធភាពកាន់អំណាចផងដែរ។  ជាមួយនឹង ៦០% នៃសម្លេងគាំទ្រ ដែលត្រូវបានត្រួតពិនិត្យ សម្ព័ន្ធភាពកាន់អំណាច បានបន្តរក្សាការកាន់តំណែងក្នុងការគ្រប់គ្រងប្រទេសជាតិ។ ទូរទស្សន៍ ABC បានផ្សាយថាសម្ព័ន្ធភាពអភិរក្សកំពុងទទួលបានយ៉ាងហោចណាស់ ៧៤ អាសនៈក្នុងចំណោម ១៥១អាសនៈនៅសភាអូស្ត្រាលីខណៈពេលដែលគណបក្សប្រឆាំងទទួលបានយ៉ាងហោចណាស់ ៦៥ អាសនៈតែប៉ុណ្ណោះ។ ប៉ុន្តែនៅតែមិនទាន់ដឹងច្បាស់ថា សម្ព័ន្ធភាពនេះនៅតែទទួលបានប្រៀបខ្លាំងពោលគឺមានសម្លេងគាំទ្រភាពច្រើនដ៏រឹងមាំដែរឬទេស ឬក៏ត្រូវរង់ចាំរហូតដល់ពេលដែលលទ្ធផលចុងក្រោយត្រូវបានប្រកាសចេញនាចុងសប្តាហ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ