ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនទាំងពីររូបគឺលោក Macron និង លោកស្រី Le Pen នឹងឈានចូលវង់ទី២

ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនទាំងពីររូបគឺលោក Macron និង លោកស្រី Le Pen នឹងឈានចូលវង់ទី២ - ảnh 1
បេក្ខជនប្រធានាធិបតីលោក Emmanuel Macron ថ្លែងមតិនៅទីក្រុងប៉ារីសក្រោយពីលទ្ធផលនៃវង់ទី១ការបោះឆ្នោតត្រូវបានប្រកាសនាថ្ងៃទី២៣ មេសា (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៤ មេសា ក្រសួងមហាផ្ទៃបារាំងបានប្រកាសលទ្ធផលនៃ
ការរាប់សន្លឹកឆ្នោតក្នុងវង់ទី១ តាមនោះ បេក្ខជនឯករាជ្យលោក Emmanuel Macron
និងបេក្ខជនស្ដាំនិយមលោកស្រី Marine Le Pen នឹងឈានចូលវង់ទី២ នៃការបោះ
ឆ្នោតប្រធានាធិបតីបារាំងដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ឧសភា ខាងមុខ
នេះ។លទ្ធផលរាប់សន្លឹកឆ្នោតចំនួន៤៦លានសន្លឹកសរឲ្យឃើញថា លោក
Emmanuel Macron នាំមុខគេដោយទទួលបានសម្លេងគាំទ្រចំនួន ២៣,៨២% ខណៈ
ដែលលោកស្រី Le Pen ឈរលំដាប់ថ្នាក់ទី២ដោយទទួលបាន ២១,៥៨%។
មុននោះ ថ្លែងមតិចំពោះមុខអ្នកគាំទ្រនៅទីក្រុងប៉ារីសក្រោយពីមានលទ្ធផល
បឋមនោះ លោក Macron បានអំពាវនាវឲ្យប្រជាជនបារាំងជឿជាក់ទៅលើអឺរ៉ុប
ជំនួសឲ្យការភ័យខ្លាចវិញ។រីឯខ្លួនវិញ លោកស្រី Le Pen ចាត់ទុកថា ការរស់រាន
របស់ប្រទេសបារាំងកំពុងត្រូវគំរាមកំហែង ហើយនេះជាពេលវេលាដើម្បីរំដោះ
ប្រជាជនបារាំងពីអ្នកគ្រប់គ្រងក្រអើតត្រទម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ