ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ បេក្ខជននៃគណបក្ស​ប្រជាធិបតេយ្យដំបូងគេឈប់ការប្រកួតប្រជែង

(VOVWORLD) -គណកម្មការចលនាឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី អាមេរិក លោក Donald Trump នៃគណបក្សសាធារណរដ្ឋបានប្រកាសថានឹងរៀបចំការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នាថ្ងៃទី ១ ខែសីហាខាងមុខ នៅរដ្ឋ Ohio សំដៅរក្សាការគាំទ្រពីអ្នកបោះឆ្នោតនៅរដ្ឋសំខាន់ៗ
ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ បេក្ខជននៃគណបក្ស​ប្រជាធិបតេយ្យដំបូងគេឈប់ការប្រកួតប្រជែង - ảnh 1 បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Eric Swalwell (ប្រភព: រ៉យទ័រ)

នាថ្ងៃទី ៨ ខែកក្កដា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Eric Swalwell បានប្រកាសឈប់ការប្រកួតប្រជែងដណ្ដើមដំណែងនៃគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២០ ខាងមុខ ។ ហេតុដូច្នេះហើយ លោក Swalwell និងក្លាយទៅជាអ្នកនយោបាយ ដំបូងគេនៃគណបក្សប្រជាធិបតេយ្យបានបោះបង់ចោលការប្រកួតប្រជែងចូលសេតវិមាន។ ឆ្លើយបទសម្ភាសន៍ជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋ California លោក Swalwell បានចែករំលែកថា "យើងខ្ញុំត្រូវតែស្មោះត្រង់ចំពោះ សមត្ថភាពរបស់យើង។ថ្ងៃនេះយើងខ្ញុំបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងដើម្បីដណ្ដើមសិទ្ធិចូលរួមប្រកួតប្រជែង ប៉ុន្តែយើងខ្ញុំនឹង ចាប់ផ្តើមឱកាសមួយផ្សេងទៀតនៅរដ្ឋសភា "។

នាថ្ងៃដដែល គណកម្មការចលនាឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៃគណបក្សសាធារណរដ្ឋបានប្រកាសថានឹងរៀបចំការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នាថ្ងៃទី ១ ខែសីហាខាងមុខ នៅរដ្ឋ Ohio សំដៅរក្សាការគាំទ្រពីអ្នកបោះឆ្នោតនៅរដ្ឋសំខាន់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ