ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន៖ ប្រធានាធិបតីលោក Petro Poroshenko ទទួលស្គាល់បរាជ័យ

(VOVWORLD) -  នាថ្ងៃទី ២១ ខែ មេសា ប្រធានាធិបតីលោក Petro Poroshenko បានទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ ដែលបានប្រព្រឹត្តទៅមុននោះ។ អញ្ជើញថ្លែងមតិនៅសន្និសីទសារព័ត៌មាន លោក Petro Poroshenko បានអះអាងថានឹងចាកចេញពីតំណែងនៅខែក្រោយ ប៉ុន្តែមិនបោះបង់ជិវិតនយោបាយឡើយ។ 

យោងតាមលទ្ធផលនៃការស្ទង់មតិនៅខាងក្រៅបន្ទប់បោះឆ្នោត ដែលបានប្រកាសដោយទីភ្នាក់ងារព័ត៌មាននានា បេក្ខជន Volodymyr Zelensky មានអាយុ ៤១ឆ្នាំ បានទទួលជ័យជម្នះដ៏លើសលប់នាំមុខប្រធានាធិបតីកំពុងកាន់អំណាចលោក Petro Poroshenko។ តាមនោះ លោក Volodymyr Zelenskyបានទទួលសំឡេងគាំទ្រជាង ៧៣,២ %។ លោក Petro Poroshenko បានទទួលបរាជ័យនៅគ្រប់តំបន់នៅប្រទេសអ៊ុយក្រែន រួមទាំងតំបន់ភាគខាងលិចដែលជាកន្លែងលោកធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។

លទ្ធផលជាផ្លូវការនៃការបោះឆ្នោតនឹងបានគណៈកម្មាធិការបោះឆ្នោតកណ្តាលអ៊ុយក្រែនប្រកាសនាថ្ងៃទី ១ ខែ ឧសភា ហើយប្រធានាធិបតីថ្មីនឹងទទួលតំណែងមិនយឺតជាងថ្ងៃទី ៣ ខែ មិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ