ការបោះឆ្នោតរដ្ឋសភាអាមេរិកពាក់កណ្ដាលអាណត្តិ៖ លទ្ធផល​នៃការបោះឆ្នោត​បានបង្កើនការផ្សារភ្ជាប់រវាងគណបក្សសាធារណរដ្ឋនិងលោកប្រធានាធិបតី D.Trump

(VOVWORLD) - ការដែលគណបក្សសាធារណៈរដ្ឋបានបាត់ បង់សិទ្ធិគ្រប់គ្រងសភាជាន់ទាបអាមេរិក បានធ្វើឲ្យក្រុមសមាជិកសភាអភិរក្សនិយមនៃគណបក្សនេះមាននិន្នាការផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិជាមួយ លោកប្រធានាធិបតី Donald Trump។ 

ទោះបីជាសមាជិកសភានៃគណបក្សសាធារណរដ្ឋមួយចំនួនបានចាត់ទុកលទ្ធផលលើកនេះ គឺជាការ "ចោទប្រកាន់" ចំពោះយុទ្ធសាស្ត្ររបស់ លោកប្រធានាធិបតី Trump ក៏ដោយ ក៏ប៉ុន្តែសមាជិកសភាទាំងនេះមានចំនួនតិចតួចតែប៉ុណ្ណោះ។ ពួកគេអាចទម្លាក់កំហុសទៅឲ្យលោក Trump ដោយសារការទទួលបរាជ័យនៅសភាជាន់ទាបក៏ដោយ ប៉ុន្តែ ពួកគេមិនអាច បះបោរបានឡើយ ជាពិសេសនៅពេលដែលគណបក្សនេះរក្សាបាននូវសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។

ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅសេតវិមាន នាថ្ងៃទី ៧ ខែវិច្ឆិកា លោកប្រធានាធិបតី Trump មានការបោះជំហានទៅមុខដោយកម្រមាន ខណៈដែលរិះគន់សមាជិកសភានៃគណបក្សសាធារណរដ្ឋ ហើយចាត់ទុកថា ប្រសិនជាពួកគេគាំទ្រចំពោះគោលនយោបាយរបស់លោកថែមទៀតនោះ ពួកគេអាចរក្សាបាននូវអាសនៈនៅក្នុងសភាជាន់ទាប។ នេះក៏ជាការព្រមានយ៉ាងច្បាស់លាស់ទៅកាន់សមាជិកសភានៃគណបក្សសាធារណរដ្ឋផ្សេងៗទៀតនៅក្នុងរដ្ឋសភាថា ពួកគេចាំបាច់ត្រូវគាំទ្រលោកប្រធានាធិបតីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ