ការបោះឆ្នោតសភាជាន់ទាបជប៉ុនឆ្នាំ២០១៧៖ សម្ព័ន្ធភាពកាន់អំណាចដណ្ដើម បានជ័យជំនះដ៏ត្រចះត្រចង់

(VOVWORLD) - សម្ព័ន្ធភាពកាន់អំណាចរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ទើប នឹងដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតសភាជាន់ទាបមុនកាលកំណត់។ 
ការបោះឆ្នោតសភាជាន់ទាបជប៉ុនឆ្នាំ២០១៧៖ សម្ព័ន្ធភាពកាន់អំណាចដណ្ដើម បានជ័យជំនះដ៏ត្រចះត្រចង់ - ảnh 1  សម្ព័ន្ធភាពកាន់អំណាចរបស់នាយករដ្ឋមន្រ្តីលោក Shinzo Abe ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់ (រូបថត៖ Reuters)


តាមលទ្ធផលជាផ្លូវការថា គណៈបក្សប្រជាធិបតេយ្យសេរីភាព (LDP) របស់លោក Abe ដណ្ដើមបានអាសនៈចំនួន២៨៣ ដែលហួសឆ្ងាយពីគោលដៅ អាសនៈ២៣៣លើសពីពាក់កណ្ដាលដែលលោក Abe ដាក់ចេញក្នុងយុទ្ធនាការ បោះឆ្នោត។ រីឯគណៈបក្ស Komei ក្នុងសម្ព័ន្ធភាពក៏ដណ្ដើមបានអាសនៈចំនួន ២៩។ ដូច្នេះហើយ សម្ព័ន្ធភាពកាន់អំណាចពោលខាងលើដណ្ដើមបានអាសនៈ សរុប៣១២លើអាសនៈទាំង៤៦៥ក្នុងសភាជាន់ទាប។ ជ័យជំនះនេះត្រូវបានវាយ តំលៃថា នឹងជួយពង្រឹងឱកាសរបស់នាយករដ្ឋមន្រ្តីលោក Abe ក្នុងការបន្តដឹកនាំ LDP ក្នុងការបោះឆ្នោតប្រធានគណៈបក្សនេះនាខែកញ្ញាឆ្នាំ២០១៨ បើកផ្លូវសំរាប់ ឯតទគ្គកម្មជានាយករដ្ឋមន្រ្តីកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ