ការបោះជំហានថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយ រូម៉ានីនិងឆែក

(VOVWORLD) - នាថ្ងៃទី១៨ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញវិលត្រឡប់ មកទីក្រុងហាណូយវិញ បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅ រូម៉ានីនិងឆែក។
ការបោះជំហានថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយ រូម៉ានីនិងឆែក - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ ថតរូបអនុស្សាវរីយ៍នាពេលបំពេញទស្សនកិច្ចនៅខេត្ត Prahova ប្រទេសរូម៉ានី (រូបថត៖ TTXVN)

  ឆ្លើយសម្ភាសន៍ជាមួយអ្នកព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះបានបញ្ចប់ប្រកបដោយជោគ ជ័យ ដោយបើកចេញលំហរដ៏ធំទូលាយសម្រាប់ទំនាក់ទំនងសហប្រតិបតិ្តការ រវាងវៀតណាមជាមួយប្រទេសទាំងពីរពោលខាងលើ។

        តាមលោកអនុរដ្ឋមន្រ្តីការបរទេសថា វៀតណាមមានទំនាក់ទំនងមិត្តភាព ប្រពៃណីជាមួយរូម៉ានីនិងឆែកក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ។ នាសព្វថ្ងៃ ទំនាក់ ទំនងនេះកំពុងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វ ហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មនៅប្រទេសនីមួយៗផងដែរ។ សក្ដានុភាពសហប្រតិបតិ្តការរវាងវៀតណាមជាមួយរូម៉ានីនិងឆែកនៅតែធំធេងណាស់ ជាពិសេសគឺក្នុងវិស័យនានាដែលវៀតណាមនិងប្រទេសទាំងពីរនេះ អាចបំពេញបន្ថែមជួយឧបត្ថម្ភគ្នាទៅវិញទៅមក។

        អនុរដ្ឋមន្រ្តីលោក To Anh Dung ជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមជាមួយរូម៉ានីនិងឆែក នឹងបន្តរីកចម្រើនឡើងកំពស់ថ្មី ដោយកាន់តែស៊ីជំរៅ ជាក់ស្ដែងនិង ប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ