ការបាញ់រះនៅប្រទេសហូឡង់៖ ចាប់ឃុំខ្លួនជនជាប់សង្ស័យ

(VOVWORLD) -យោងតាមអ្នកជិតខាងរបស់ជនជាប់សង្ស័យថា មុខសញ្ញា Gokmen Tanis មានសតិមិនគ្រប់គ្រាន់។

នាថ្ងៃទី ១៨ ខែមិនា អាជ្ញាធរហូឡង់បានចាប់ខ្លួនជនជាប់សង្ស័យជនជាតិទួរគី ដែលត្រូវបានចាត់ទុកជាខ្មាន់កាំភ្លើងបាញ់រះទៅលើរថភ្លើងនៅទីក្រុង  Utrecht បណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និង ៥នាក់ផ្សេងទៀត រងរបួស។

មុននេះ ប៉ូលីសហូឡង់បានប្រកាសព័ត៌មាននិងរូបថតខ្មាន់កាំភ្លើងជាប់សង្ស័យ ពោលខាងលើគឺជាបុរសម្នាក់ ឈ្មោះ Gokmen Tanis ជនជាតិទួរគី មានអាយុ ៣៧ ឆ្នាំ ។ យោងតាមអ្នកជិតខាងរបស់ជនជាប់សង្ស័យថា មុខសញ្ញា Gokmen Tanis មានសតិមិនគ្រប់គ្រាន់។ ក្រោយពីការបាញ់រះពោលខាងលើ នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានសង្កត់ធ្ងន់ថា "ប្រទេសយើងមានការរន្ធត់ចំពោះការវាយប្រហារនៅ Utrecht។ ប៉ូលីសនិងរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតលើ អ្វីៗដែលបានកើតឡើង"។ លោកបានអះអាថា ហូឡង់នឹង "គ្មានពេលណា អត់ឱន" ឲ្យសកម្មភាពពោលខាងលើឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ