ការបោះប្រជាមតិនៅទួរគី៖អង់ការ៉ាប្រឆាំងជំទាស់ការរិះគន់របស់ OSCE

ការបោះប្រជាមតិនៅទួរគី៖អង់ការ៉ាប្រឆាំងជំទាស់ការរិះគន់របស់ OSCE - ảnh 1
ប្រធានាធិបតីទួរគីលោក Tayyip Erdogan (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៧ មេសា ទួរគីបានរិះគន់យ៉ាងខ្លាំងក្លាទៅលើការវាយ
តំលៃរបស់អ្នកសង្កេតការណ៍អន្តរជាតិទាក់ទិនដល់ការបោះប្រជាតមិអំពីផែនការ
ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមុននោះមួយថ្ងៃ​ ដែលជ័យជំនះគឺរបស់កម្លាំងគាំទ្រ
ប្រធានាធិបតីលោក Tayyip Erdogan។អញ្ជើញថ្លែងមតិចំពោះមុខអ្នកគាំទ្ររាប់ពាន់
នាក់ដែលប្រមូលផ្ដុំនៅខាងក្រៅវិមានប្រធានាធិបតីនោះ លោក Erdogan បានស្នើ
ឲ្យអ្នកសង្កេតការណ៍អន្តរជាតិដែលបានរិះគន់លទ្ធផលនៃការបោះប្រជាមតិពោល
ខាងលើនោះ គប្បីប្រតិបត្តិយ៉ាងត្រឹមត្រូវតាមឋានៈរបស់ខ្លួន។លោក ចាត់ទុកថា
ទួរគីបានរៀបចំការបោះប្រជាមតិប្រជាធិបតេយ្យបំផុតដែលមិនធ្លាប់មាននៅលោក
ខាងលិច ព្រមទាំងអះអាងថា អង់ការ៉ានឹងមិនយកចិត្តទុកដាក់ដល់របាយការណ៍
របស់អ្នកសង្កេតការណ៍អន្តរជាតិនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ