ការប្រឡងវោហារសាស្ត្រជាភាសាអង់គ្លេសសកលលោក EF Challenge ២០១៧

ការប្រឡងវោហារសាស្ត្រជាភាសាអង់គ្លេសសកលលោក EF Challenge ២០១៧ - ảnh 1
ពិធីប្រគល់ពានរង្វាន់ការប្រឡងវោហារសាស្ត្រជាភាសាអង់គ្លេសសកលលោក EF Challenge ២០១៧

(VOVworld)-នាថ្ងៃទី២៦មិនានៅទីក្រុងហាណូយ អង្គការអប់រំអន្តរជាតិ EF Education
 First បានរៀបចំវគ្គប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រឡងវោហារសាស្រ្តសកល លោក EF
Challnge ឆ្នាំ២០១៧ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅវៀត
ណាម លោក Giles Lever ក្នុងនាមជាគណៈមេប្រយោគ។ សិស្សឆ្នើម ៩នាក់ ទាំងថ្នាក់
បថមសិក្សានិងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសបានចូលរួម ក្នុងវគ្គប្រឡងនេះ។
យុវជនមានទេពកោសលទាំង៩នាក់នេះ បានឆ្លងផុតវគ្គប្រឡង នៅទីក្រុងហាណូយ
និងទីក្រុងហូជីមិញ។​អ្នកជាប់ថ្នាក់ទី១គឺ Ly Khanh Quynh នឹងទទួលបានសំបុត្រ
តំណាងវៀតណាមចូល រួមវេទិកាថ្នាក់ដឹកនាំវ័យក្មេងដែលប្រព្រឹត្តទៅនៅទីក្រុងញូវ
យ៉កប្រទេសអាមេរិក។រីឯសម្រាប់សិស្សថ្នាក់មធ្យមសិក្សាទុតុយភូមិគឺប្អូន Tran My
Mai Tram បានទទួលពានរង្វាន់ចូលរៀនក្នុងអំឡុងពេល២សប្តាហ៍នៅ សាលា អន្តរជាតិ
EF សិង្ហបុរីនៅរដូវវិស្សមកាលខាងមុខ។

        នេះជាការប្រឡងមានទ្រង់ទ្រាយសកលលោកហើយនិស្សិតវៀតណាមបាន
 មានតំណាងចូលរួមការប្រឡងនេះជាបន្តបន្ទាប់ហើយទទួលបានពានរង្វាន់ខ្ពស់
 ដើម្បីចូលរួមវេទិកាជាមួយមិត្តភក្តិមកពីគ្រប់ទិសទី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ