ការព្រមានផលវិបាកផ្នែកសេដ្ឋកិច្ចពីរលកបាតុកម្មហិង្សានៅប្រទេសបារាំង

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានព្រមានថាកុបកម្មពាក់ព័ន្ធនឹងបាតុកម្មរបស់ចលនា «អាវកាក់ពណ៌លឿង» នៅទូទាំងប្រទេសបារាំងនាពេលថ្មីៗនេះ គឺជាគ្រោះមហន្តរាយជាតិ។ នាថ្ងៃទី៩ ខែធ្នូ ថ្លែង   មតិទៅកាន់ មជ្ឈដ្ឋានសារព័ត៌មាន លោក Bruno Le Maire បានអះអាងថា នេះគឺជាគ្រោះមហន្តរាយមួយដែលប៉ះពាល់ដល់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចសំរាប់ប្រទេសបារាំង។ 
ការព្រមានផលវិបាកផ្នែកសេដ្ឋកិច្ចពីរលកបាតុកម្មហិង្សានៅប្រទេសបារាំង - ảnh 1 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire

ក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian ក៏បានព្រមានថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនគួរឱ្យធ្វើអន្តរាគមន៍លើនយោបាយបារាំង បន្ទាប់ពីថ្នាក់ដឹកនាំសេតវិមានបានបង្ហោះនៅលើបណ្តាញសង្គម Twitter អំពីការបាតុកម្មដែលកំពុងកើតឡើងនៅប្រទេសបារាំង ក៏ដូចជាការប៉ះទង្គិចលើលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ លោក Jean Yves Le Drian បានសង្កត់ធ្ងន់ថា បារាំងមិនបានធ្វើអន្តរាគមន៍លើនយោបាយអាមេរិក ហើយទីក្រុងប៉ារីសមានបំណងចង់ឱ្យទីក្រុងវ៉ាស៊ីនតោនមានសកម្មភាពស្រដៀងគ្នានេះផង   ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ