ក្រុមចតុភាគីអំពីបញ្ហាលីប៊ីអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាព

(VOVWORLD) - ក្រុមចតុភាគីអន្តរជាតិស្ដីអំពីបញ្ហាលីប៊ី រួមមានសហភាពអឺរ៉ុប (EU) អ.ស.ប សហព័ន្ធអារ៉ាប់ (AL) និងសហភាពអាហ្វ្រិក (AU) បានអំពាវនាវឲ្យភាគី នានាដែលចូលរួមការប្រយុទ្ធនៅប្រទេសអាហ្វ្រិកខាងជើងនេះ បន្តធ្វើការចរចារ សំដៅស្វែងរកដំណោះស្រាយសន្តិភាព។
ក្រុមចតុភាគីអំពីបញ្ហាលីប៊ីអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាព - ảnh 1 តំណាងក្រុមចតុភាគីស្ដីអំពីបញ្ហាលីប៊ី (រូបថត៖TTXVN)

(VOVworld) - ក្រុមចតុភាគីអន្តរជាតិស្ដីអំពីបញ្ហាលីប៊ី រួមមានសហភាពអឺរ៉ុប (EU) អ.ស.ប សហព័ន្ធអារ៉ាប់ (AL) និងសហភាពអាហ្វ្រិក (AU) បានអំពាវនាវឲ្យភាគី នានាដែលចូលរួមការប្រយុទ្ធនៅប្រទេសអាហ្វ្រិកខាងជើងនេះ បន្តធ្វើការចរចារ សំដៅស្វែងរកដំណោះស្រាយសន្តិភាព។ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចស៊ែល របស់ប៊ែលហ្សិក នាថ្ងៃទី២៣ ឧសភា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ទៅលើលក្ខណៈបន្ទាន់នៃដំណោះស្រាយសន្តិភាព មួយចំពោះវិបត្តិខាងនយោបាយនៅលីប៊ី ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវគោល ជំហររបស់ក្រុមចតុភាគីនោះគឺ ប្រឆាំងជំទាស់ការប្រើប្រាស់អំពើហឹង្សារវាងភាគី នានានៅប្រទេសអាហ្វ្រិកខាងជើងនេះផងដែរ។ក្រៅពីនោះ លោកស្រី Mogherini ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីវាយប្រហារដោយគ្មានហេតុផល តម្រង់ទៅលើមូលដ្ឋានទ័ពជើងអាកាស Al-Shati របស់លីប៊ី ដែលបណ្ដាលឲ្យ មនុស្សចំនួន១៤០នាក់ស្លាប់ កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ