ក្រុមជ្រុលនិយម បូកូហារ៉ាមវាយប្រហារទៅលើ មូលដ្ឋានយោធានៅនីហ្សេរីយ៉ា

(VOVWORLD) -ទាហានរាប់សិបនាក់ត្រូវបានចាត់ទុកថាបាត់បង់ជីវិតបន្ទាប់ពីក្រុមជ្រុលនិយមឥស្លាមបូកូហារ៉ាម បានវាយប្រហារទៅលើមូលដ្ឋានយោធានៅភូមិ Jilli តំបន់ Geidam រដ្ឋ Yobeប៊ែរភាគឦសាន ហ្សេរីយ៉ា។ 
ក្រុមជ្រុលនិយម បូកូហារ៉ាមវាយប្រហារទៅលើ មូលដ្ឋានយោធានៅនីហ្សេរីយ៉ា - ảnh 1ទាហាន Niger ការពារតំបន់ Diffa ។ រូបថត: AFP / TTXVN 

នាថ្ងៃទី ១៦ កក្កដា ប្រភពព័ត៌មានសន្តិសុខនីហ្សេរីយ៉ាបានឲ្យដឹងថា ករណីវាយប្រហារនេះបានកើតឡើង ២ ថ្ងៃមុននេះ បន្ទាប់ពីកើតមានការវាយប្រហារមួយផ្សេងទៀតតម្រង់លើទាហាននៅរដ្ឋ Borno ដែលនៅក្បែរនេះ។ នាបច្ចុប្បន្ន គ្មានព័ត៌មានជាផ្លូវការណាមួយអំពីចំនួនអ្នកស្លាប់ និងរងរបួសក្នុងករណីវាយប្រហារថ្មីៗនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយយោងតាមប្រភពព័ត៌មានយោធាមួយបានឲ្យដឹងថា មានទាហានយ៉ាងហោចណាស់ 31 នាក់ត្រូវសម្លាប់ ក្នុងនោះមាននាយទាហានចំនួន 3 នាក់ និងទាហានចំនួន 24 នាក់ទៀតត្រូវរងរបួស។

ក្រុមសកម្មយុទ្ធដែលស្មោះត្រង់នឹងមេដឹកនាំបក្សពួក Abu Musab al-Barnawi ដែលត្រូវបានអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) គាំទ្រ ត្រូវបានចាត់ទុកថាអនុវត្តន៍ការវាយប្រហារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ