ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងដំណើរការកិច្ចប្រជុំជាបន្ទាន់ស្តីពីការចោទប្រកាន់ប្រើប្រាស់អាវុធគីមី

(VOVWORLD) - អង្គទូតអង់គ្លេសប្រចាំនៅ អ.ស.ប. នាថ្ងៃទី ៨ មេសា បានឲ្យដឹងថា៖ ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៥ នៃក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. បានដាស់តឿនកោះហៅកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ៩ មេសា សំដៅពិភាក្សាអំពីព័ត៌មានទាក់ទិនដល់ការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅស៊ីរី។ 
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងដំណើរការកិច្ចប្រជុំជាបន្ទាន់ស្តីពីការចោទប្រកាន់ប្រើប្រាស់អាវុធគីមី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងដំណើរការកិច្ចប្រជុំជាបន្ទាន់ស្តីពីការចោទប្រកាន់ប្រើប្រាស់អាវុធគីមី

អង្គទូតអង់គ្លេសប្រចាំនៅ អ.ស.ប. នាថ្ងៃទី ៨ មេសា បានឲ្យដឹងថា៖ ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៥ នៃក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. បានដាស់តឿនកោះហៅកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ៩ មេសា សំដៅពិភាក្សាអំពីព័ត៌មានទាក់ទិនដល់ការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅស៊ីរី។ នាថ្ងៃដដែល អង្គទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. បានប្រកាសថា៖ នាថ្ងៃទី ៩ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានដំណើរការសម័យប្រជុំ ចំនួន ២ ក្នុងនោះ មានសម័យប្រជុំតាមការផ្តើមគំនិតរបស់រុស្ស៊ីស្តីពីការគំរាមកំហែង ចំពោះសន្តិភាពសកល។ នាថ្ងៃទី ៨ មេសា ក្រសួងការបរទេសរុស្ស៊ីបាន ចេញសេចក្តីប្រកាសមួយដែលអះអាងថា៖ រាល់ព័ត៌មានអំពីការវាយប្រហារ ដោយអាវុធគីមីពុលនៅស៊ីរីគឺក្លែងក្លាយទាំងស្រុងព្រមទាំងព្រមានរាល់សកម្មភាពយោធាដែលត្រូវបានដាក់ពង្រាយដោយឈរលើភស្តុតាងលក្លែងក្លាយឬប្រឌិតឡើងអាចបណ្តាលឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ។ ពេលនោះ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក  Donald Trump បានប្រកាសថា៖ ប្រធានាធិបតីស៊ីរី លោក Bashar al Assad នឹងត្រូវសងតំលៃថ្លៃមួយដោយសារដំណើរការវាយប្រហារដោយជាតិគីមីពុលតម្រង់ទៅលើជនស៊ីវិលព្រមទាំងរិះគន់រុស្ស៊ីនិងអ៊ីរ៉ង់បានគាំទ្ររដ្ឋអំណាចរបស់លោក លោក Bashar al Assad ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ