ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងប្រកួត វគ្គជម្រុះ World Cup ២០២០: តង់ទី២

(VOVWORLD) -  ម៉ោង ៧ យប់ថ្ងៃទី ៥ ខែកញ្ញា VOVWORLD នឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងប្រកួតបកឆាកវគ្គជម្រុះ World Cup ២០២០

ក្រុមជម្រើសជាតិថៃ : Siwarak Tedsungnoen, Theerathon Bunmathan, Pansa Hemviboon, Manuel Tom Bihr, Tristan Do, Tanaboon Kesarat, Phitiwat Sookjithummakul, Sarach Yooyen, Chanathip Songkrasin, Supachok Sarachart, Thitiphan Puangjan.

ក្រុមជម្រើសជាតិវៀតណាម៖ Van Lam, Duy Manh, Nhgoc Hai, Tien Dung, Trong Hoang, Hong Duy, Tuan Anh , Tuan Anh, Hung Dung, Quang Hai, Van Toan, Tien Linh.

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងប្រកួត វគ្គជម្រុះ World Cup ២០២០: តង់ទី២  - ảnh 1 អ្នកគាំទ្រវៀតណាម នៅកីឡាដ្ឋាន Thammasat

គ្រូបង្វឹក Park Hang Seo និងកូនសិស្សរបស់លោកនឹងចាប់ផ្តើមការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ជួបជាមួយក្រុមជម្រើសជាតិថៃ នៅម៉ោង ៧ ល្ងាចថ្ងៃ ទី ៥ ខែកញ្ញា នៅឯកីឡដ្ឋាន Thamasat នៃទីក្រុង Rangsit ខេត្ត Pathum Thani ដែលមានចម្ងាយ ៤០ គីឡូម៉ែត្រ ពីទីក្រុងបាងកកប៉ែកខាងជើង។

ទាំងវៀតណាមនិងថៃសុទ្ធតែបានប្តេជ្ញាថា នឹងទទួលបានលទ្ធផលអំណោយផលក្នុងការប្រកួតនេះ។ ក្នុងពេលជាមួយគ្នានោះ សម្ពាធត្រូវឈ្នះ នឹងសង្កត់ទៅលើស្មារបស់ក្រុមជម្រើសជាតិថៃ ព្រោះក្រុមគេលេងនៅក្នុងតារាងខ្លួន។ តាមពិតទៅ ថៃចង់ឈ្នះលើវៀតណាម ដើម្បីដណ្តើមយកមកតំណែងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ យ៉ាង ណាមិញ ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Park Hang Seo គឺមិនមែនជាគូប្រកួតដែលងាយស្រួលផ្តួលនោះទេ។ ហេតុដូច្នេះការប្រកួតនេះនឹងមានភាពទាក់ទាញផងនិងផ្តល់ការភ្ញាក់ផ្អើលជាច្រើនទៀតផង។ ចំណុចសំខាន់នៃការប្រកួតនេះ គឺការប្រឈមមុខដាក់គ្នារវាងកីឡាករ Chanathip Songkrasin និង Nguyen Quanh Hai ដែលជាខ្សែប្រយុទ្ធនាំមុខទាំងពីរ នៅអាស៊ីអាគ្នេយ៍សព្វថ្ងៃ។

អ្នកគាំទ្របាល់ទាត់វៀតណាមព្យាករណ៍ថា ការប្រកួតរវាងវៀតណាមនិងថៃនឹងប្រព្រឹត្តទៅយ៉ាងតឹងតែងណាស់។  អ្នកគាំទ្រនិងហើយនឹងអ្នកស្រឡាញ់បាល់ទាត់វៀត ណាមភាគច្រើនបានវាយតម្លៃថា ក្រុមជម្រើសជាតិវៀតណាមបច្ចុប្បន្ន គឺជាក្រុមខ្លាំងដែលមានបច្ចេកទេសល្អ មានវិទ្យាសាស្ត្រនិងមានការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ។ ឋានៈរបស់ក្រុមវៀតណាមបច្ចុប្បន្នគឺខុសគ្នាឆ្ងាយពីមុន និងមានទំនុកចិត្តខ្ពស់លើជំនាញបង្វឹករបស់គ្រូបង្វឹក Park Hang – seo និងភាពក្លាហានរបស់កីឡាករទាំងអស់ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ