ក្រុមអ្នកកាសែតអន្តរជាតិមានការចាប់អារម្មណ៍ចំពោះដំណើរស្ទង់មតិទេសចរណ៍នៅខេត្ត Nghe An
(VOVWORLD) - ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ៧ និងទី ៨ ខែកញ្ញា គណៈប្រតិភូអ្នកសារព័ត៌មានអន្តរជាតិ ជំនាញខាងទេសចរណ៍ មកពីប្រទេសចំនួន ៨ (ពោលគឺ តួកគី អាល្លឺម៉ង់ ហ្វីលីពីន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុននិង អូទ្រីស) បានមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ខណៈពេលទៅទស្សនាតំបន់ទេសចរណ៍នានានៅខេត្ត Nghe An។
គណៈប្រតិភូបានថតរូបនៅជ្រោះ Khe Kem នៃស្រុក Con Cuong (រូបថតៈ baonghean) |
ក្នុងដំណើរកម្សាន្តនេះ គណៈប្រតិភូបានទស្សនាតំបន់ទេសចរណ៍ល្បីៗ ដូចជា តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តពិសេស Kim Lien (នៅស្រុក Nam Dan), ឧទ្យានជាតិ Phu Mat, ទឹកជ្រោះ Khe Kem, តំបន់អេកូទេសចរណ៍សហគមន៍ភូមិ Khe Ran (នៅស្រុក Con Cuong) និងស្វែងយល់អំពីវប្បធម៌ម្ហូបអាហារ ការជួបប្រាស្រ័យវប្បធម៌និងសិល្បៈជាមួយជនជាតិ Thai នៅទីនេះផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ Nghe An ដោយគោលបំណង ចង់អោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននិងកាសែតធំៗ នៅលើពិភពលោកនឹងមានអត្ថបទដែលមានគុណភាព ដោយលើកកម្ពស់ផលិតផលទេសចរណ៍ក្នុងស្រុកដល់មិត្តភក្តិគ្រប់ទិសទី ដើម្បីរួមចំណែកអោយវិស័យទេសចរណ៍ នៅខេត្ត Nghe An អាចពង្រីកទីផ្សារទេសចរអន្តរជាតិ។ នាព្រឹកថ្ងៃ ដដែល មន្ទីរទេសចរណ៍ខេត្ត Nghe An បានបើកសិក្ខាសាលា “ទេសចរណ៍ Nghe An ជាមួយសារព័ត៌មានអន្តរជាតិ” ដើម្បីណែនាំបន្ថែមអំពីទេសចរណ៍ក្នុងស្រុកនិងទទួលយកនូវមតិយោបល់ពីគណៈប្រតិភូស្ទង់មតិនេះតែម្តង៕