ក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួង រតនាគារអូស្ត្រាលីចុះហត្ថលេខាលើអនុស្សារណៈ សហប្រតិបត្តិការ

(VOVWORLD) -ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនាព្រលប់ ថ្ងៃទី ២០ តុលារវាងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung និងរដ្ឋមន្ត្រីរតនាគារអូស្ត្រាលី លោក Scott John Morrison ។
ក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួង រតនាគារអូស្ត្រាលីចុះហត្ថលេខាលើអនុស្សារណៈ សហប្រតិបត្តិការ - ảnh 1ក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួង រតនាគារអូស្ត្រាលី
ចុះហត្ថលេខាលើអនុស្សារណៈ សហប្រតិបត្តិការ 

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនាព្រលប់ ថ្ងៃទី ២០ តុលារវាងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung និងរដ្ឋមន្ត្រីរតនាគារអូស្ត្រាលី លោក Scott John Morrison ។ ការចុះហត្ថលេខាលើអនុស្សរណៈ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ ហើយបង្កើតឡើងគ្រឹះស្ថានជួយឲ្យកម្មាភិបាលនៃក្រសួងទាំងពីរបង្កើតទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ កម្មាភិបាលក្រសួងហិរញ្ញវត្ថុវៀតណាមមានឱកាសសិក្សាបទពិសោធន៍អំពីការគ្រប់គ្រងរដ្ឋរបស់អូស្រ្តាលី ដើម្បីបម្រើកិច្ចការគ្រប់គ្រងរដ្ឋ បង្កើនប្រភពព័ត៌មានពិគ្រោះយោបល់ក្នុងការតាក់តែងគោលនយោបាយ ច្បាប់ស្ដីពីហិរញ្ញវត្ថុ និងអនុវត្តគោលនយោបាយ ឯកសារច្បាប់ថ្មីៗរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ