កសាងគំរូយុវជនសម័យថ្មីឆ្ពោះទៅរកគុណសម្បត្ដិល្អប្រសើរនៃ“ប្រជាពលរដ្ឋសកល”

កសាងគំរូយុវជនសម័យថ្មីឆ្ពោះទៅរកគុណសម្បត្ដិល្អប្រសើរនៃ“ប្រជាពលរដ្ឋសកល” - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា

(VOVworld)-សិក្ខាសាលាស្តីពី ការកសាងគំរូយុវជនសម័យថ្មីដោយឆ្ពោះទៅរក
គុណសម្បត្តិល្អប្រសើរនៃ “ប្រជាពលរដ្ឋសកល”បានបើកនារសៀលថ្ងៃទី៤មករា
នៅទីក្រុងហាណូយ។​នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានចែករំលែកនិង
 ដាក់ចេញ សំណើរទៅស្ថាប័នគ្រប់គ្រងមួយចំនួន សំដៅបង្កើតនូវយន្តការនិង
លក្ខណៈល្អបំផុត ដើម្បីកសាងជំនាន់យុវជនសម័យថ្មីមួយមានគុណសម្បត្តិរបស់
 “ប្រជាពលរដ្ឋ សកលលោក”។ អញ្ជើញចែករំលែកជាមួយតំណាងយុវជនចូល
រួមក្នុងសិក្ខាសាលា អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan បានចាត់ទុកថា៖

“យុវជនវៀតណាមចង់ធ្វើសមាហរណកម្មជាមួយពិភពលោកគឺត្រូវរៀនឲ្យបាន
ចេះច្រើនថែមទៀត។ ប្រសិនបើនៅក្នុងស្រុកទេសយើងចេះ១គឺនៅពេលដែលទៅ
កាន់ពិភព លោកវិញយើងត្រូវចេះច្រើនថែមទៀតរាប់រយដង។ ការយល់ដឹងគឺត្រូវ
មានលើគ្រប់ វិស័យ ពោលគឺត្រូវយល់ថាស្ថានភាពលើពិភពលោកយ៉ាងដូចម្ត៉េច
ហើយវាដំណើរ ការយ៉ាងណាដែរ។ ម្យ៉ាងទៀតគឺត្រូវយល់ថា  តើគោលនយោបាយ
យ៉ាងម៉េចនិង ក្រិតក្រមរបស់វាដើរតាមរបៀបណា។​ចុងក្រោយបំផុតគឺត្រូវយល់
អំពីវប្បធម៌របស់ ពិភពលោក។នោះជាកត្តាសម្រេចជោគជ័យទាំងស្រុងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ