កសាងនិងអភិវឌ្ឍន៍ប្រព័ន្ធអេកូសំដៅជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយ នវានុវត្តន៍ នៅវៀតណាម

(VOVWORLD) - នាថ្ងៃទី១៤ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម រៀបចំសិក្ខា សាលាក្រោមប្រធានបទ “ការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ក្នុងវិស័យទូរគ មនាគមន៍”។

នៅសិក្ខាសាលានេះ បណ្ដាតំណាងបានផ្ដោតការពិភាក្សាទៅលើ បញ្ហាសំខាន់ៗដូចជា៖ ការអភិវឌ្ឍ 5G នៅគោលនយោបាយឧបត្ថម្ភផ្នែក ឧស្សាហកម្មក្នុងស្រុក ការជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍និងតួនាទី របស់ប្រព័ន្ធអេកូ ជាដើម។

        អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀត ណាមលោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា វៀតណាមចាំបាច់ត្រូវ កំណត់ទាំងឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G។ បន្ទាប់ពី នោះ ដាក់ចេញដំណោះស្រាយអោយបានសមស្របដើម្បីជំរុញការផ្លាស់ប្ដូរថ្មី ប្រកបដោយនវានុវត្តន៍លើវិស័យទូរគមនាគមន៍នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ