កសាងពាណិជ្ជសញ្ញាអង្ករ Ca Mau

(VOVWORLD) -ខេត្ត Ca Mau (ភាគខាងត្បូងវៀតណាម)កំពុងផ្ដោតសំខាន់ទៅលើការកសាងពាណិជ្ជសញ្ញាអង្ករដែលមានលក្ខណៈពិសេសរបស់តំបន់។
កសាងពាណិជ្ជសញ្ញាអង្ករ Ca Mau - ảnh 1

កសាងពាណិជ្ជសញ្ញាអង្ករ Ca Mau (http://canthotv.vn/)

(VOVworld)_ខេត្ត Ca Mau (ភាគខាងត្បូងវៀតណាម)កំពុងផ្ដោតសំខាន់ទៅលើការកសាងពាណិជ្ជសញ្ញាអង្ករដែលមានលក្ខណៈពិសេសរបស់តំបន់ ព្រមទាំងយកចិត្តទុកដាក់ពន្លឿនពាណិជ្ជកម្ម ផ្សព្វផ្សាយ ឧទ្ទេសនាមយ៉ាងទូលំទូលាយនូវបណ្ដាផលិតផលដែលមានពាណិជ្ជសញ្ញាអង្ករ Ca Mau បន្ទាប់ពីទទួលបានការបញ្ជាក់តាមស្តង់ដារគុណភាពខ្ពស់ចំពោះទីផ្សារក្នុងនិងក្រៅប្រទេស ។ ខេត្ត Ca Mau កំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងល្អនូវគោលការណ៍ស្ដីពីការរៀបចំរចនាសម្ព័ន្ធផ្នែកទំនិញអង្ករគុណភាពខ្ពស់ឡើងវិញ ជំរុញយ៉ាងខ្លាំងការពន្លឿនកសាងពាណិជ្ជសញ្ញាអង្ករ Ca Mau។ ខេត្តក៏បានផ្ដោតសំខាន់ទៅលើការតភ្ជាប់ជាមួយសហគ្រាសដើម្បី ផ្សព្វផ្សាយ ឧទ្ទេសនាមយ៉ាងទូលំទូលាយនូវផលិតផលអង្ករដែលមានលក្ខណៈពិសេសដោយមានពាណិជ្ជសញ្ញា Ca Mau នៅតាមហាង ផ្សារទំនើបក្នុងនិងក្រៅប្រទេស ។ នាបច្ចុប្បន្ននេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត មានផែនការអនុវត្តការរៀបចំរចនាសម្ព័ន្ធនូវផ្នែកទំនិញអង្ករគុណភាពខ្ពស់ឡើងវិញនាឆ្នាំ ២០២០ ខាងមុខ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ