កសាងវប្បធម៌សហគ្រាសវៀតណាម ដើម្បីទទួលបានជោគជ័យ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមេសានៅទីក្រុង Can Tho សម្ព័ន្ធសមាគមន៍អភិវឌ្ឍន៍វប្បធម៌ សហគ្រាសវៀតណាមបានរៀបចំសន្និសីទស្ដីពីការអនុវត្តចលនា "ការកសាង វប្បធម៌សហគ្រាសវៀតណាម" ដែលបានបំផុសឡើងដោយ លោកនាយករដ្ឋមន្ត្រី វៀតណាម។ 

នៅក្នុងសិក្ខាសាលានេះ គណៈចាត់តាំងបានអនុវត្តន៍រាល់សេចក្តីសម្រេចចិត្ត របស់លោកនាយករដ្ឋមន្ត្រីវៀតណាមស្ដីពី ចលនា "កសាងវប្បធម៌សហគ្រាសវៀតណាម" ព្រមទាំងបង្កើតគណកម្មការចាត់តាំង និងផែនការសហការរវាងសហគ្រាសជាមួយគណៈចាត់តាំង។ អញ្ជើញថ្លែងនៅទីនេះ លោក Ho Anh Tuan ប្រធានគណៈចាត់តាំងចលនា"កសាងវប្បធម៌សហគ្រាសវៀតណាម" បានសង្កត់ធ្ងន់លើតម្លៃវប្បធម៌របស់សហគ្រាសក្នុងការធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ