កាសែតអាមេរិកបានជ្រើសរើសឈូងសមុទ្រ Ha Long ស្ថិតក្នុង Top 100 នៃ បេតិកភ័ណ្ឌ UNESCO ដ៏ស្រស់ស្អាតបំផុត

(VOVWORLD) -ទស្សនាវដ្ដី New week អាមេរិកទើបបាននាំចេញតារាងរាយនាមបេតិកភ័ណ្ឌ ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកចំនួន ១០០ ត្រូវបានទទួលស្គាល់ដោយ អង្គការ UNESCO រួមមាន អច្ឆរិយវត្ថុធម្មជាតិ និងសប្បនិមិត្ត នៅទូទាំង ពិភពលោក។ ឈូងសមុទ្រ Ha Long របស់វៀតណាមស្ថិតនៅលំដាប់ថ្នាក់ទី ១៤។
កាសែតអាមេរិកបានជ្រើសរើសឈូងសមុទ្រ Ha Long ស្ថិតក្នុង Top 100 នៃ បេតិកភ័ណ្ឌ UNESCO ដ៏ស្រស់ស្អាតបំផុត - ảnh 1 ឈូងសមុទ្រ Ha Long

យោងតាម New week  ឈុងសមុទ្រ Ha Long ស្ថិតនៅក្នុងឈូងសមុទ្រខាងជើង វៀតណាមដោយមានកោះតូចធំប្រមាណ ១៦០០ ដែលបង្កើតទេសភាព ដ៏ស្រស់ស្អាតដោយដុំថ្មកំបោរ។ភាពស្រស់ស្អាតនៅទីនេះក៏ឆ្លាកឡើងដោយ សារតម្លៃជីវសាស្រ្តដ៏វិសេសវិសាលផងដែរ។

បេតិកភ័ណ្ឌនាំមុខចំនួន៣គឺ ប្រាសាទអង្គរវត្តប្រទេសកម្ពុជា បន្ទាប់មកគឺជាទីក្រុង Venice ប្រទេសអ៊ីតាលី និងតំបន់ផ្កាថ្ម Great Barrier ប្រទេសអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ