ខេត្ត Bac Ninh ត្រៀមខ្លួនជាស្រេចបើកពិធីបុណ្យ Lim

(VOVWORLD) -ពិធីបុណ្យ Lim នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ (ពោលគឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែ ១ តាមច័ន្ទគតិ) នៅឃុំ Noi Due  Lien Bao និងស្រុក Tien Du ខេត្ត Bac Ninh។
ខេត្ត Bac Ninh ត្រៀមខ្លួនជាស្រេចបើកពិធីបុណ្យ Lim - ảnh 1 ទិដ្ឋភាពនៃពិធីបុណ្យ Lim (រូបថត៖ TTXVN)

យោងតាម  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោក Nguyen Van Phong បានឲ្យដឹងថា៖ ពិធីបុណ្យ Lim ឆ្នាំ២០១៩ គឺជាសកម្មភាពលេចធ្លោក្នុងពិធីរំលឹកខួបលើកទី ១០ ទិវាបទចម្រៀងប្រជាប្រិយ  Bac Ninh ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ តំណាង
មនុស្សលោក។ ហេតុដូច្នេះហើយ ពិធីបុណ្យនេះបានតភ្ជាប់ជាមួយវប្បធម៌ quan ho ហើយត្រឹមតែសម្ដែងចម្រៀងប្រជាប្រិយ quan ho តែប៉ុណ្ណោះ។ នាឆ្នាំនេះ ពិធីបុណ្យ បានប្រព្រឹត្តិទៅនាចុងសប្ដាហ៍ បានជាបរិមាណភ្ញៀវទេសចរមកទស្សនានឹងកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុនៗ។ហេតុដូច្នេះហើយ គណៈចាត់តាំងបានត្រៀមរៀបចំពិធីបុណ្យនេះយ៉ាងមត់ចត់ ដើម្បីជួយឲ្យប្រជាជនមានអារម្មណ៍សប្បាយរីយរាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ