ខេត្ត Soc Trang នឹងក្លាយទៅជាទីកន្លែងដែលទាក់ទាញវិនិយោគិននាពេល ខាងមុខ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុង Soc Trang នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនការវិនិយោគនៅ ខេត្ត Soc Trang ឆ្នាំ ២០១៨ និងបំផុសចលនាចាប់ផ្តើមធ្វើអាជីវកម្ម។
ខេត្ត Soc Trang នឹងក្លាយទៅជាទីកន្លែងដែលទាក់ទាញវិនិយោគិននាពេល ខាងមុខ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនការវិនិយោគនៅ ខេត្ត Soc Trang ឆ្នាំ ២០១៨

ក្នុងគោលបំណងធ្វើឲ្យខេត្ត Soc Trang អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ លោក Nguyen Xuan Phuc បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនអំពីខេត្ត Soc Trang ថា "នេះគឺជាតំបន់ស្ថិតនៅទន្លេមេគង្គខាងក្រោម ហើយនាទសវត្សរ៍ខាង មុខនឹងក្លាយទៅជាតំបន់ដែលមានជីវភាពរស់សម្បូរធូរធារដើម្បីរួមចំណែកធ្វើឲ្យសុប៉ិនធ្វើអ្នកមានក្លាយទៅជាការពិតរបស់ប្រជាជននៅ Soc Trang និយាយ ដោយឡែក និងតំបន់សណ្ដទន្លេ Cuu Long និយាយរួមផងដែរ។

លោក Nguyen Xuan Phuc បានស្នើថា នាពេលអនាគត ខេត្ត Soc Trang គប្បី ផ្តោតលើការអភិវឌ្ឍលើសរសេទ្រូងសំខាន់ៗមួយចំនួន៣រូមមាន ទី១គឺវិស័យ កសិកម្មបច្ចេកវិទ្យាខ្ពស់បន្សាំជាមួយការប្រែប្រួលអាកាសធាតុ ទី២គឺវិស័យ ជលផលអនាម័យតភ្ជាប់ជាមួយវិស័យឧស្សាហកម្មកែច្នៃ និងទី៣គឺវិស័យ ទេសចរណ៍អេកូឡូស៊ីតភ្ជាប់ជាមួយការអភិវឌ្ឍថាមពលកកើតឡើងវិញ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ