ខេត្ត Thanh Hoa បន្តអនុវត្តល្អគោលនយោបាយសម្រាប់ជនមានគុណូបការៈ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី នាព្រឹកថ្ងៃទី២៥ កក្កដា នៅខេត្ត Thanh Hoa បានរៀបចំសន្និសីទ លើកតម្កើងជនមានគុណូបការៈ និងសមូហភាព បុគ្គល ដែលមានស្នាដៃល្អក្នុងចលនា “តបស្នងសងគុណ”។ 
ខេត្ត Thanh Hoa បន្តអនុវត្តល្អគោលនយោបាយសម្រាប់ជនមានគុណូបការៈ - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (រូបថតៈ Bùi Hùng/VOV online) 

អញ្ជើញចូលរួមក្នុងពិធី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖

        “ខេត្ត Thanh Hoa គប្បីខិតខំពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកស្ទួយ ជីវភាពរស់នៅសម្រាប់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏ត្រូវអនុវត្តល្អគោល នយោបាយរបស់បក្សចំពោះជនមានគុណូបការៈនាពេលខាងមុខ។ ក្នុងនោះ គប្បី ជម្រុញការងារផ្សព្វផ្សាយ អនុវត្តគោលនយោបាយអនុគ្រោះចំពោះជនមានគុណូ បការៈ បង្កើនការអប់រំ ដើម្បីជំនាន់យុវជនមានការយល់ឃើញជ្រាលជ្រៅអំពីគុណូបការៈ របស់វីរៈយុទ្ធជន យុទ្ធជនពលី និងជនមានគុណូបការៈចំពោះប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ