ប្រធានាធិបតីហ្ស៊ីមបាវេលោក Robert Mubage យល់ព្រមលាលែងពីតំណែង

(VOVWORLD) - នាថ្ងៃទី២០ វិច្ឆិកា ក្នុងជំនួបចរចារវាងប្រធានាធិបតីហ្ស៊ីមបាវេលោក Robert Mubage ជាមួយមេបញ្ជាការកងទ័ព ថ្នាក់ដឹកនាំអាយុ៩៣ឆ្នាំរូបនេះបានយល់ព្រម លាលែងពីតំណែង។
ប្រធានាធិបតីហ្ស៊ីមបាវេលោក Robert Mubage យល់ព្រមលាលែងពីតំណែង - ảnh 1 ប្រធានាធិបតីលោក Robert Mubage (រូបថត៖ AFP/TTXVN)

ក្នុងលិខិតសូមលាលែងពីតំណែងរបស់លោក Mubage មានមាត្រាថា លោកនិងលោកជំទាវ Grace Mubage នឹងទទួលបានអភ័យឯកសិទ្ធិ។ អតីតអនុប្រធានាធិបតីលោក Emmerson Mnangagwa នឹងជាបេក្ខជនសំរាប់តំណែងប្រធានាធិបតីថ្មីរបស់ហ្ស៊ីមបាវេ។

មុននោះ ក្នុងសេចក្ដីថ្លែង ការណ៍មួយរបស់គណៈកម្មាធិការកណ្ដាលគណៈបក្ស ZANU-PF រដ្ឋមន្រ្តីសន្តិ សុខបណ្ដាញលោក Patrick Chinamasa ឲ្យដឹងថា ប្រធានាធិបតីលោក Robert Mubage ត្រូវលាលែងពីតំណែងមុននឹងម៉ោង១២ល្ងាចថ្ងៃទី២០ វិច្ឆិកា ប្រសិនបើគណៈបក្សនេះនឹងចាប់ផ្ដើមដំណើរការកាត់ទោសលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ