គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦

(VOVWORLD) - យោងតាមលទ្ធផលបឋម គណបក្សប្រ ជាជនកម្ពុជា (CPP) ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតរដ្ឋសភាកម្ពុជា  នីតិកាលទី៦ ដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ខែកក្កដា។ 
គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ - ảnh 1នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន អញ្ជើញបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋ

យោងតាមប្រភពព័ត៌មានពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនាយប់ថ្ងៃទី ៣០ ខែកក្កដាថា អ្នកបោះឆ្នោតចំនួន ៨២,៨៩%បានទៅបោះឆ្នោតក្នុងការបោះ ឆ្នោតរដ្ឋ សភាកម្ពុជានីតិកាលទី៦នេះ។ ក្នុងពេលជាមួយគ្នានោះ គណបក្សចំនួន ៣ ទទួលបានសំឡេងគាំទ្រខ្ពស់គឺ គណបក្សប្រជាជនកម្ពុជាដឹកនាំនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ទទួលបានសំឡេងគាំទ្រចំនួន៤,៩លានសំឡេង ទទួលបាន ៧៦,៧៨%; គណបក្ស FUNCINPEC ទទួលបានសំឡេងគាំទ្រចំនួន៣៧៣.០០០ សំឡេង ទទួលបាន ៥,៨៨% និងគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រជាង៣០៨ពាន់សំឡេង ទទួលបាន៤,៨៦%។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា លទ្ធផលនេះបានបង្ហាញនូវការជឿទុកចិត្តរបស់ប្រជាជនចំពោះគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសជាតិ ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាអស់ រយៈពេល៣ទសវត្សន៍កន្លងទៅ។ នាថ្ងៃទី ១៥សីហាខាងមុខ គណកម្មាធិការជាតិរៀប ចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការ ការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ អាណត្តិ២០១៨-២០២៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ