គណបក្សប្រជាជនកម្ពុជារំលឹកខួបលើកទី ៦៨ ថ្ងៃបង្កើត

(VOVWORLD) -នាព្រឹកថ្ងៃទី ២៨ ខែមិថុនា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួបលើកទី ១៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP)។
គណបក្សប្រជាជនកម្ពុជារំលឹកខួបលើកទី ៦៨ ថ្ងៃបង្កើត - ảnh 1 ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុនសែន 

អញ្ជើញចូលរួមពិធីនេះមានវត្តមាន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុនសែន ប្រធានកិត្តិយស CPP សម្រេច ហេង សំរិន ថ្នាក់ដឹកនាំ CPP រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អង្គទូតប្រចាំនៅកម្ពុជា និងសមាជិក សមាជិការនៃគណបក្ស CPP រាប់ម៉ឺននាក់។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន បានរំលឹកអំពីដំណើរការបង្កើត អភិវឌ្ឍន៍ និងដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចហ៊ុនសែនបានអះអាងនូវតួនាទី និងសារៈសំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងអំឡុងពេលតស៊ូដណ្ដើមឯករាជ្យ រំដោះជាតិ និងការពារប្រទេសកម្ពុជាប្រកបដោយសន្តិភាព និងវិបុលភាព។ ទន្ទឹមនឹងនេះ សម្ដេចតេជោហ៊ុនសែន ក៏បានសង្កត់ធ្ងន់ថា ចាប់តាំងពីរពេលបង្កើតមក គណបក្សប្រជាជនកម្ពុជាជានិច្ចកាលប្រកៀកស្មា ជាមួយប្រជាជនជំនះពុះពារលើរាល់ការលំបាកសាកល្បង ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់បំព្រងដូចសព្វថ្ងៃ។ ហេតុដូច្នេះហើយ គណបក្សប្រជាជនកម្ពុជានឹងបន្តរក្សាយ៉ាងរឹងមាំនូវគោលដៅ និងឧត្តមគតិរបស់ខ្លួន រួមជាមួយប្រជាជនកម្ពុជាគ្រប់រូប ការពារសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិយ៉ាងដាច់ខាត ក៏ដូចជាប្ដេជ្ញាចិត្តកសាង ព្រះរាជាណាចក្រកម្ពុជា ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ