គណៈប្រតិភូយុវជនអណិកជនបានទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពជំរុំវិស្សមកាលរដូវក្តៅវៀតណាមឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ថ្ងៃទី២៥ខែកក្កដានោះ នាថ្ងៃទី១៤កក្កដា គណៈប្រតិភូយុវជនអណិកជនរួមមាន១២០នាក់ដែលមកពី២៩ប្រទេសនិងតំបន់ដែនដី បានទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញនិងចូលរួមសកម្មភាពពោរពេញទៅដោយអត្ថន័យជាច្រើនផងដែរ។

គណៈប្រតិភូយុវជនអណិកជនបានទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1 គណៈប្រតិភូថតរូបអនុស្សវរីយ៍ 

ពេលមកដល់ខេត្ត Nghe An ភ្លាម គណៈប្រតិភូបានទៅដាក់ផ្កា រំលឹកវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេសដ៏ឈ្លាសវៃរបស់ប្រទេសជាតិនៅទីធ្លាហូជីមិញ ទីក្រុង Vinh។ បន្ទាប់មកទៀត គណៈប្រតិភូបានធ្វើដំណើរទៅកាន់ភូមិ Sen នៅ Nam Dan ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញនិងបានដាក់ផ្កានៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ក៏ដូចជាទស្សនារមណីដ្ឋានមួយចំនួនរបស់ខេត្ត Nghe An ផងដែរ។

ក្នុងឱកាសនេះ គណៈប្រតិភូបានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំនួន១០ចំណែកចំពោះ វិរៈអ្នកម្តាយវៀតណាមចំនួនពីររូបនិងគ្រួសារមានគុណបំណាចជាមួយបដិវត្តន៍ចំនួន ៨គ្រួសារនៅទីក្រុង Vinh ដែលអំណោយមួយចំណែកមានតម្លៃចំនួនពីរលានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ