គម្រោងការណ៍ EU-MUTRAP ជួយវៀតណាមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មសកល

(VOVWORLD) -នាល្ងាចថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ គំរោងការណ៍ជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់អឺរ៉ុប (EU-MUTRAP) បានរៀបចំពិធីបូកសរុបការងារ។គម្រោងការណ៍ EU-MUTRAP ត្រូវបានដំណើរការចាប់ពីចុងឆ្នាំ២០១២ដោយសហភាពអឺរ៉ុប និង ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំអនុវត្ត។
គម្រោងការណ៍ EU-MUTRAP ជួយវៀតណាមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មសកល - ảnh 1គម្រោងការណ៍ EU-MUTRAP ជួយវៀតណាមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មសកល 

នាល្ងាចថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ គំរោងការណ៍ជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់អឺរ៉ុប (EU-MUTRAP) បានរៀបចំពិធីបូកសរុបការងារ។គម្រោងការណ៍ EU-MUTRAP ត្រូវបានដំណើរការចាប់ពីចុងឆ្នាំ២០១២ដោយសហភាពអឺរ៉ុប និង ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំអនុវត្ត។តាមការវាយតម្លៃរបស់លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាម និងជាប្រធានប្រតិភូចរចាដ្ឋាភិបាលអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ប្រធានប្រតិភូចរចាកិច្ចព្រមព្រៀង FTA វៀតណាម-EU ថា ដោយមានការចូលរួមរបស់ក្រសួង ឧស្សាហពាណិជ្ជកម្ម និងការរួមសហការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ភាគីដៃគូទាក់ទិននានា និងការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងគម្រោងការណ៍នេះ នាបច្ចុប្បន្ន គម្រោងការណ៍ EU-MUTRAP ទទួលបានជោគជ័យ។ ដោយមានការជួយឧបត្ថម្ភរបស់ EU-MUTRAPនោះ បណ្ដាសហគ្រាសនាំចេញវៀតណាមបានទាក់ទងផ្ទាល់ជាមួយព័ត៌មានទីផ្សារថ្មីៗ និងចំណេះដឹងអំពីសុវត្ថិភាពស្បៀងអាហារចំពោះផ្លែឈើ បន្លែ គ្រឿងសមុទ្រ និងទឹកឃ្មុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ