គុយបាបន្តរិះគន់គោលនយោបាយហ៊ុំព័ទ្ធរបស់អាមេរិក

(VOVWORLD) - ប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel កាលពីថ្ងៃទី ១៥ ខែតុលា បាន សម្តែងការរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះ "សុន្ទរកថាមានលក្ខណៈអមិត្ត " ដែលប្រឆាំងនឹងប្រទេសកោះ Caribe នេះ។
គុយបាបន្តរិះគន់គោលនយោបាយហ៊ុំព័ទ្ធរបស់អាមេរិក - ảnh 1 ប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel

នៅលើបណ្តាញសង្គម Twitter លោក Miguel Diaz-Canel បានប្រឆាំងជំទាស់ បទបញ្ជាហ៊ុំព័ទ្ទរបស់សហរដ្ឋ អាមេរិកទៅលើទីក្រុង La Habana ព្រមទាំង សង្កត់ធ្ងន់ថា ប្រទេសគុយបា មានសិទ្ធសម្រេចជោកវិសនារបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីខាង ក្រៅណាមួយឡើយ។ មុននោះថ្នាក់ដឹកនាំគុយបារូបនេះក៏ បានរិះគន់ចំពោះ ការដាក់ទណ្ឌកម្មរយៈពេលយូរអង្វែងរបស់អាមេរិកដែលបានចាត់ទុកជាឧបសគ្គដ៏ ធំបំផុតចំពោះការអភិវឌ្ឍ ប្រទេសនៅតំបន់ Caribe នេះ។

មជ្ឈដ្ឋានមន្រ្តីគុយបាក៏បានរិះគន់សេតវិមាន ចំពោះ ការព្យាយាមរក្សាបទដាក់ទណ្ឌឌកម្ម សេដ្ឋកិច្ចប្រឆាំងនឹងទីក្រុង La Habana ដោយមិនអើពើរដល់ការ ប្រឆាំងជំទាស់ ពីសហគមន៍អន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំក៏ដោយ។យោងតាមក្រសួងការ បរទេសគុយបាថាគោលនយោបាយពីសង្រ្គាមត្រជាក់បានបណ្តាលឱ្យមានការ ខូចខាតដែលប៉ាន់ប្រមាណជិត ៩៣៤ ពាន់លានដុល្លារអាមេរិក ដល់ប្រទេស គុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ