ចិន និងអាមេរិកពិភាក្សាពីដំណាក់កាលជាបន្តនៃការចរចាពាណិជ្ជកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He បានសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin និងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ដើម្បីពិភាក្សាអំពីការដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមមានទាំងបណ្ដាជំហានសម្រាប់ដំណាក់កាលចរចាជាបន្ត ។
ចិន និងអាមេរិកពិភាក្សាពីដំណាក់កាលជាបន្តនៃការចរចាពាណិជ្ជកម្ម - ảnh 1 ទង់ជាតិអាមេរិក (ខាងឆ្វេង) និងទង់ជាតិចិន (ស្ដាំ) (រូបថតៈ AFP / VNA)

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនថា ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈស្ដីពីរការអនុវត្តការព្រមព្រៀងវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅក្នុជំនួបកំពូលនាពេលថ្មីៗនេះ ក៏ដូចជាជំរុញកាលវិភាគ និងការធ្វើដំណើរឲ្យដំណាក់កាលជាបន្តបន្ទាប់ក្នុងការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយសេចក្ដីប្រកាសនេះមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទនោះឡើយ។

មុននេះ នាថ្ងៃទី ១ ខែធ្នូ នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅរដ្ឋធានី Buenos Aires ប្រទេស អាហ្សង់ទីន នោះ ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធាធិបតីអាមេរិក លោក Donald Trump ទទួលបានការព្រមព្រៀង "ការផ្អាកសង្គ្រាមពាណិជ្ជកម្ម"ដើម្បីស្វែងរកវិធីដោះស្រាយជម្លោះដ៏តានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចជួរមុខគេទាំងពីលើពីភពលោក៕



ប្រតិកម្មទៅវិញ

ផ្សេងៗ