ចិន - អាមេរិកមានផលប្រយោជន៍រួមជាមួយគ្នាយ៉ាងជិតស្និទ្ធ

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែសីហា ក្នុងសន្និសីទសារព័ត៌ជាប្រចាំរបស់ក្រសួងការបរទេសចិន អ្នកនាំពាក្យ Gěng Shuǎng បានបន្តអះអាងអំពីសារៈសំខាន់នៃទំនាក់ទំនងចិន - អាមេរិកដោយសង្កត់ធ្ងន់ទៅលើការបំពេញបន្ថែមឲ្យគ្នានៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរក៏ដូចជាផលប្រយោជន៍រួមយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរផងដែរ។
ចិន - អាមេរិកមានផលប្រយោជន៍រួមជាមួយគ្នាយ៉ាងជិតស្និទ្ធ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Gěng Shuǎng (រូបថត៖ vov.vn)

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា លក្ខណៈនៃទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកគឺមានអត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះដូចគ្នា។ ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ប្រទេសចិននិងអាមេរិកមានផលប្រយោជន៍រួមជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ប្រសិនបើមានតែភាគម្ខាងទទួលបានផលចំណេញ ហើយភាគីម្ខាងទៀតនឹងរងការខាតបង់ នោះគឺមិនមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងជិតស្និទ្ធរវាងចិន និងអាមេរិកដូចសព្វថ្ងៃនោះឡើយ។ លោក Gěng Shuǎng បានអះអាងថា ការដែលប្រទេសទាំងពីរនៅតែមានការខ្វែងគំនិតនឹងគ្នាក្នុងវិស័យពាណិជ្ជកម្មក៏ដោយ ប៉ុន្តែសំខាន់គឺភាគីទាំងពីរអាចអង្គុយចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ