ចិនចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ខូចកិត្យានុភាពរបស់សហគ្រាសនៃប្រទេសនេះដោយចេតនា

(VOVWORLD) -នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុកថា៖ “ ការរំលោភបំពានលើសិទ្ធិអំណាចរដ្ឋរបស់សហរដ្ឋអាមេរិកគឺសំដៅធ្វើឲ្យបាត់បង់កិត្យានុភាព និងហាមប្រាមសហគ្រាសពិតប្រាកដរបស់ចិននោះ គឺកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់អាមេរិក ក៏ដូចជារាល់ផលប្រយោជន៍របស់អាមេរិក។
ចិនចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ខូចកិត្យានុភាពរបស់សហគ្រាសនៃប្រទេសនេះដោយចេតនា - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាថ្ងៃទី ៨ ខែសីហា ចិនបានរិះគន់ចំពោះរាល់បទបញ្ញត្តិរបស់អាមេរិក ស្ដីពីការហាមប្រាមសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនចិនដទៃទៀត ចូលរួមកិច្ចសន្យារបស់រដ្ឋាភិបាលអាមេរិក ថាជា“ ការរំលោភបំពាន់លើសិទ្ធិអំណាចរដ្ឋ” ។ នេះគឺជាទង្វើថ្មីបំផុតក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងឡើងជណ្ដើររវាងចិន និងអាមេរិក។

ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុកថា៖ “ ការរំលោភបំពានលើសិទ្ធិអំណាចរដ្ឋរបស់សហរដ្ឋអាមេរិកគឺសំដៅធ្វើឲ្យបាត់បង់កិត្យានុភាព និងហាមប្រាមសហគ្រាសពិតប្រាកដរបស់ចិននោះ គឺកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់អាមេរិក ក៏ដូចជារាល់ផលប្រយោជន៍របស់អាមេរិក។ លើសពីនេះទៅទៀត សេចក្ដីប្រកាសនេះបាន សង្កត់ធ្ងន់ថាទីក្រុងប៉េកាំងប្ដេជ្ញាចិត្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នានារបស់គេផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ