ចំនួនអ្នកស្លាប់និងរងរបួសនៅក្នុងគ្រោះថ្នាក់លិចសាឡាងនៅអ៊ីរ៉ាក់កាន់តែកើនឡើងខ្ពស់

(VOVWORLD) -  ចំនួនមនុស្សដែលត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់លិចសាឡាងនៅលើទន្លេ Tigris នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅតែបន្តកើនឡើង។
ចំនួនអ្នកស្លាប់និងរងរបួសនៅក្នុងគ្រោះថ្នាក់លិចសាឡាងនៅអ៊ីរ៉ាក់កាន់តែកើនឡើងខ្ពស់ - ảnh 1ទិដ្ឋភាពនៃការលិចសាឡាងនៅប្រទេសអ៊ីរ៉ាក់ 

យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា នាបច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចបានកំណត់មានមនុស្សចំនួន ៧២ នាក់បានស្លាប់ ក្នុងនោះភាគច្រើនជាកុមារ។ មានលទ្ធភាពជាច្រើនគឺចំនួនមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀតនៅពេលដែលជនរងគ្រោះនៅលើសាឡាងភាគច្រើនជាស្ត្រីនិងកុមារ ហើយគេមិនចេះហែលទឹក បានឡើយ។ រហូតដល់ពេលនេះ មានមនុស្សចំនួន ១២ នាក់ត្រូវបានសង្រ្គោះ។ មូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារតែសាឡាងឆ្លងកាត់ទឹកហូរយ៉ាងខ្លាំងហើយសាឡាងនេះក៏ផ្ទុកលើសចំណុះទៀត ពោលគឺផ្ទុកមនុស្សជាង ១០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ