ចាប់ផ្តើមនៃវេទិកាជួបសន្ទនាមេដឹកនាំវ័យក្មេងវៀតណាម-អូស្ត្រាលី២០១៩

(VOVWORLD) -  នាយប់ថ្ងៃទី ខែតុលា នៅភូមិគ្រឹះរបស់ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove នៃទីក្រុង Sydney បានប្រព្រឹត្តទៅ វេទិកាសន្ទនារមេដឹកនាំវ័យក្មេង វៀតណាម-អូស្ត្រាលី (AVYLD) ឆ្នាំ ២០១៩ សំដៅតភ្ជាប់មេដឹកនាំក្មេងៗ ដែលមានទេពកោសល្យ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដូចជា ការជម្រុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គកុងស៊ុលវៀតណាមនៅរដ្ឋ New South Wales, Queensland និងអូស្ត្រាលីខាងត្បូង  លោក Trinh Duc Hai បានសម្តែងក្តីសោមនាស្ស រីករាយ ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងមិត្តភាពរវាងវៀតណាមនិងអូស្ត្រាលី។

ពិធីប្រកាសការចាប់ផ្តើមវេទិកា AVYLD ២០១៩ លើកទី២នឹងបានរៀបចំឡើងនៅ ទីក្រុងហូជីមិញនាថ្ងៃទី២៩ខែតុលាខាងមុខ។

AVYLDគឺជាវេទិកាក្រៅរដ្ឋាភិបាលឆ្លងដែនដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាល អូស្ត្រាលីតាមរយៈក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាននិងដៃគូដទៃទៀតដែលបង្គ លក្ខណៈងាយស្រួលសម្រាប់ថ្នាក់ដឹកនាំវ័យក្មេងមកពីប្រទេសទាំងពីរមានឱកាស ធ្វើការស្រាវជ្រាវនិងសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌និងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ