ចលនាប្រឡងប្រណាំងក្នុងជនជាតិភាគតិចរួមចំណែកលើកកំពស់ស្មារតីសាមគ្គីភាពក្នុងសង្គម

 ចលនាប្រឡងប្រណាំងក្នុងជនជាតិភាគតិចរួមចំណែកលើកកំពស់ស្មារតីសាមគ្គីភាពក្នុងសង្គម - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)-ថ្លែងមតិនៅក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល២០១១-២០១៥របស់គណៈកម្មាធិការជនជាតិ ដែលបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី២៣កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអំពាវនាវជនរួមជាតិនៃបណ្តាជនជាតិភាគតិច បន្តពង្រីករាល់ ចលនាប្រ
ឡងប្រណាំង កសាងផែនមហាសាមគ្គីក្នុងប្រជាជនទាំងមូល សាមគ្គីក្នុងសហ
គមន៍ ដើម្បីកែលំអរនិងលើកកំពស់ជីវភាពរស់នៅទាំងខាង សំភារៈនិងខាង
ស្មារតី៖

     “នេះជាបណ្តាជនគំរូជឿនលឿន។ យើងត្រូវពង្រីកនិង អភិវឌ្ឍន៍គំរូល្អ
ទាំងអស់នេះ ដើម្បីរៀបចំឲ្យក្លាយទៅជាចលនាប្រឡងប្រណាំង។ ដោយសារ
បក្សជាអ្នកដឹកនាំ រដ្ឋគ្រប់គ្រង ហើយគណៈកម្មាធិការ ជនជាតិជាសេនាធិការ
ផងនិងគ្រប់គ្រងផង។​បានជា កម្មាភិបាលប្រកបការងារជនជាតិពីមជ្ឈឹមដល់
តំបន់ ត្រូវតែជាកម្លាំងសេនាធិការគួរឲ្យទំនុកទុកចិត្ត របស់បក្ស ដើម្បីធ្វើឲ្យ
ចលនាប្រឡងប្រណាំងក្នុងជនជាតិភាគតិចឈានទៅមុខយ៉ាងសកម្មជាង”។

          នៅមហាសន្និបាតនេះលោកប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បាន ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យជូនគណៈកម្មាធិការជនជាតិផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ