ចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - អាមេរិក

(VOVWORLD) - ដោយបានការអនុញ្ញាតពីប្រធានរដ្ឋវៀត ណាម ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រគល់មេដាយមិត្ត ភាពដល់លោកស្រី Jerilyn Brusseau ស្ថាបនិកអង្គការ PeaceTrees  វៀតណាម។
ចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - អាមេរិក - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រគល់មេដាយមិត្តភាពដល់លោកស្រី Jerilyn Brusseau ស្ថាបនិកអង្គការ Peace Trees  វៀតណាម 

នាថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - អាមេរិក (នៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម) បានរួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានារៀបចំពិធីជួបប្រាស្រ័យមិត្តភាព រវាងអតីតយុទ្ធជនវៀតណាម - អាមេរិក ច្រើនជំនាន់ ក្នុងឱកាសប្រតិភូ “ជួបប្រាស្រ័យប្រជាជននិងប្រជាជន” នៃអង្គការ Peace Trees វៀតណាមដឹកនាំដោយលោកស្រី Jerilyn Brusseau សហស្ថាបនិកនៃអង្គការនេះ ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

នៅក្នុងជំនួបនេះ លោក Bui The Giang អនុប្រធានអចិន្ត្រៃយ៍នៃសមាគមវៀត ណាម - អាមេរិក បានអោយដឹងថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងពេលវេលាដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពោលគឺ នៅឆ្នាំ ២០២០ វៀតណាមនិងអាមេរិកនឹងប្រារព្ធខួប ២៥ ឆ្នាំ នៃការប្រក្រតីភាពទំនាក់ទំនងការ ទូត (១៩៩៥-២០២០)។

លោកស្រី Jerilyn Brusseau បានតាងនាមគណៈប្រតិភូ “ជួបប្រាស្រ័យប្រជាជននិងប្រជាជន” នៃសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ជំនួបនេះគឺជាឱកាសសម្រាប់អ្នកដែលធ្លាប់ចូលរួមក្នុងសង្រ្គាម ចែករំលែកបទពិសោធន៍ និងជួយឱ្យភាគីទាំងពីរយល់ពីគ្នាជាងទៀត តាមរយៈនោះ នឹងយោគយល់គ្នាក៏ដូចជា ចែករំលែកជាមួយគ្នាទៅវិញទៅមក។

នាព្រឹកថ្ងៃដដែល  ដោយបានការអនុញ្ញាតពីប្រធានរដ្ឋវៀតណាម ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រគល់មេដាយមិត្តភាពដល់លោកស្រី Jerilyn Brusseau ស្ថាបនិកអង្គការ Peace Trees  វៀតណាម។ នេះគឺជារង្វាន់ខ្ពង់ខ្ពស់មួយក្នុងចំណោមរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់រដ្ឋវៀតណាមសម្រាប់អង្គការនិងបុគ្គលដែលបានរួមវិភាគទានជាវិជ្ជមានដល់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងបណ្តាប្រទេសនានាលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ